ព័ត៌មាន

នាយកក្រុមហ៊ុនBlackBerryបានបញ្ជាក់ពីទូរស័ព្ទស្មាតហ្វូនម៉ូដែលBlackBerry Passport

image 

កាលពី​ម្សិលមិញនេះ​ក្រុមហ៊ុន​BlackBerry បានប្រកាស់​ពី​លទ្ធផល​ហិរញ្ញវត្ថុ​សម្រាប់ត្រីមាសទីមួយក្នុងឆ្នាំ2014របស់ខ្លួន ​ហើយ​ក្នុងពេលនោះដែរនាយក​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​BlackBerry ​និង​ដាក់​បង្ហាញ​នៅ​ខែកញ្ញា​ឆ្នាំនេះ​ដែលមាន​ឈ្មោះថា BlackBerry passport។

BlackBerry passport ដែល​កាលពីមុន​ត្រូវបាន​ដឹងថាវា​ជា​ឧបករណ៍​មួយ​ដែលមាន​ឈ្មោះ​កូដ  Windermere ហើយ​វា​និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ប្រភេទ​square displayជាមួយនិង​មានក្តារចុចប៊ូតុងបីជួរប្រភេទQWERTY keyboard​​ដូច​ដែលបានបង្ហាញក្នុង​រូបភាព​​ខាងក្រោម។

កាលពី​ខែមីនាមុននោះដែរ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​​​បាន​និយាយ​ពី​លក្ខ​ណះរ​បស់​BlackBerry Passportដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​អេក្រង់​ទំហំ4.5អ៊ីង​ប្រភេទ square display ជាមួយ resolution ក្នង​ក​ម្រឹត1440 x 1440ភិ​ច​ស៊ែ​ល។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 801 processor ដែលមាន​ល្បឿន 2.3 GHzនិង​មាន​អង្គ​ចងចាំ​RAMទំហំ​3GB ។

image

 ផងដែរ​កាលពី​ម្សិល​មួយថ្ងៃ​ក្រុមហ៊ុន​BlackBerryក៏បាន​ប្រកាស់​ដែរ​ថា​ពួកគេ​បាន​បន្ថែម នូវ​កម្មវិធី​ជាង200,000 Amazon Android apps ទៅក្នុង​ឧបករណ៍ BlackBerryដែល​និង​អាចអោយ ស្មា​ត​ហ្វូ​ន​BlackBerryជំនាន់ 10.3និង BlackBerry passport អាច​ដំណើរការ​ទាញយក​បាន ។

 ប្រភព៖  CrackBerry , Digital Trends