ព័ត៌មាន

Unlocked Nokia Lumia 630 និងដាក់លក់ក្នុងប្រទេសអង់គ្លេស់នៅថ្ងៃទី03ខែក្រោយនេះ

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 630គឺ​ត្រូវបាន​គេ​ប្រកាស់​នៅក្នុង​ស​ន្និសិទ Microsoft’s BUILD conference ក្នុង​ខែ​មេស​ាមុននេះ ហើយ​ចំណែកឯជំនាន់​unlocked version នៃ​ស្មា​ត​ហ្វូ​ន​នេះ​វិញនិង​ដាក់​បង្ហាញ​នៅក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃទី03ខែកក្កដា​ខាងមុខនេះ។

UK retailer Unlocked Mobile បានប្រកាស់ថា​ពួក​គេនិង​ដាក់លក់​ស្មា​ត​ហ្វូ​ន​នេះ​ចាប់ពី​ថ្ងៃទី  3ខែកក្កដា​នេះ​តទៅ​ដែល​និង​ដាក់​លក់រាយ​ក្នុងតម្លៃ £144.98 ប្រហែលជា247ដុល្លាសហរដ្ឋអាមេរិក ដែល​បូក​បញ្ចូល​ទាំង​ថ្លៃពន្ធ។ដែលស្មា​ត​ហ្វូ​ន​នេះ​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​Microsoftគឺ​Windows Phone 8.1។ចំណែកឯ​លក្ខណៈ​ខាងក្នុង​របស់​ម៉ូ​ដែល Nokia Lumia 630គឺ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​quad core Qualcomm Snapdragon 400 processor ដែលមាន​ល្បឿន​clock speed 1.2GHz។ក្រៅពីនេះ​ទៅទៀត​ម៉ូ​ដែល​Nokia Lumia 630ត្រូវបានគេរចនាឡើងដោយ​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ4.5អ៊ីង​ប្រភេទ​FWVGA Clear Black displayដែលអាចទស្សនារួបភាពបានច្បាស់និងត្រជាក់ភ្នែក អង្គ​ចងចាំ​RAMទំហំ​512MB ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB និង​អាច​ម៉េ​មូ​រី​ខាងក្រៅ​បាន​រហូតដល់​ទំហំ​128GBដោយ​ប្រើ microSD card slot។

បន្ថែម​ទៅទៀត​នោះ​ឧបករណ៍​Windows Phone នេះ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង​ប្រព័ន្ធ​auto-focus រន្ធ microUSB និង Bluetooth 4.0។ហើយ​ម៉ូ​ដែល Lumia 630ដែលមាន​ស៊ីម​កាត​មួយ​និង​ដាក់លក់​ក្នុងប្រទេស​អង់គ្លេស៕

ប្រភព៖  Unlocked Mobile