ព័ត៌មាន

កាន់តែភ្ញាក់ផ្អើលជាមួយនិងFPS Game Controller

image

សម្រាប់​អ្នកលេង​ហ្គេម​ដែល​ចូលចិត្ត​លេង​ហ្គេម (FPS)ប្រហែល​ជាមាន​ការចាប់​អារម្មណ៍​និងភ្ញាក់ផ្អើលជាមួយនិង FPS game controllerប្រភេទ​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​MIEEOដែលមាន​ទីតាំង​នៅក្នុង​រដ្ឋ​Los Angeles California។

PP Gun FPS controllerដ៏​ស្រស់ស្អាត​និង​គួរអោយ​ទាក់ទាញ​មួយ​នេះ​គឺ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប។ដែល​ឧបករណ៍​លេង​ហ្គេម​នេះ​អាច​យក​ប្រើ​ជាមួយនិង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថេ​ប្ល៊េ​ត និង​កុំព្យូទ័រ​ដើម្បី​លេង​ហ្គេម FPSបាន​យ៉ាង​ងាយស្រួល​ដូចជា​យើង​កំពុងតែ​ស្ថិតនូវក្នុង​ស្ថានការណ៍​ពិតប្រាកដ​អញ្ចឹង។ជាពិសេស​ទៅទៀត​នោះ​ឧបករណ៍​មួយ​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​internal battery ដែល​អាច​ផ្តល់នូវ​ការ​សាក​ថ្ម​ទៅកាន់​ទៅ​ទូរស័ព្ទ​នៅពេលដែល​ទូរស័ព្ទ​នោះ​អស់​ថាមពល។

បន្ថែម​ទៅទៀត​នោះ PP Gun បាន​បំពាក់​មក​ជាមួយនិង​ប្រព័ន្ធ​powerful force feedback recoil ដែល​ផ្តល់នូវ​ថាមពល​នៃ​ការលេង​ប្រៀបដូចជា​យើង​កាន់​កាំភ្លើង​ពិត​បាញ់​ទៅលើ​គូរ​សត្រូវ។ផងដែរ​ក៏បាន​ផ្តល់នូវ Oculus Rift virtual reality headset។ហើយ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​បានបង្ហាញ​ពី​សកម្មភាព​ដែល​ដំណើរការ​ដោយ  FPS controller ។

FPS controllerគឺ​ត្រូវបាន​គេ​ដាក់លក់​នៅលើ​បណ្តាញ​គេហទំព័រ  Kickstarter ដែលមាន​តម្លៃ​ចាប់ផ្តើម​ត្រឹមតែ $109 ប៉ុណ្ណោះ៕

image

image

image

image

image

ប្រភព៖  Kickstarter