ព័ត៌មាន

Samsung Galaxy Note 4 ​

image

មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​បានអោយដឹងថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy Note 4 គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​IFAនៅ​ខែកញ្ញា​ឆ្នាំ 2014ខាងមុខនេះ។ហើយ​នាពេល​ឥឡូវ​នេះដែរ​ជំនាន់​ពីរ​ផ្សេងគ្នា​នៃ Note 4 have ត្រូវបានដាក់បង្ហាញក្នុង AnTuTu database។

ស្មា​ត​ហ្វូ​ន Samsung  Galaxy Note 4 ទាំងពីរ​នេះ​បាន​ផ្ជា​ប់​មក​ជាមួយនិង​model numbers SM-910S និង SM-N910Cហើយ​ដូចដែល​ពត៌មាន​ដែល​លេចលឺ​ពីមុន​ដែរ​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​និង​មាន​ខួរក្បាល​ប្រភេទ​ខុសគ្នា។ដោយ​Samsung Galaxy Note 4 (SM-N910S)គឺ​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​quad core Qualcomm Snapdragon 805 processor និង Adreno 420 GPU។ផងដែរ​ស្មា​ត​ហ្វូ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 3GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​32GB។

បន្ថែម​ទៅទៀត​នោះ Galaxy Note 4 (SM-N910S)នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.7អ៊ីង​ដែលជា​ប្រភេទ​QHD resolution ក្នុង​ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ3.7មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ​ទំហំ16 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.3 KitKat។

image

ចំណែកឯ​ម៉ូ​ដែល​Galaxy Note 4ដែលមាន​ម៉ូ​ដែល​model number SM-N910Cក៏ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប​ផងដែរដោយ​ត្រូវបានបំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ 8 core Samsung Exynos 5433និង​Mali-T760 GPU។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Galaxy Note 4ម៉ូ​ដែល​នេះត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ​3GB ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 32GB អេក្រង់​ទំហំ 5.7 អ៊ីង​ប្រភេទ QHD displayកាមេរ៉ា​ក្រោយ​ទំហំ16 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

image

ផងដែរ​Samsung Galaxy Note 4 ក៏ត្រូវ​បាន​គេ​និយាយ​ផងដែរ​ថា​និង​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​fingerprint sensorហើយ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ត្រូ​វា​បានដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ IFA 2014 in Septemberខាងមុខនេះ៕

ប្រភព៖  Gforgames