ព័ត៌មាន

ក្រុមហ៊ុនWindowsកំពុងតែបន្ថែមសុវត្ថិភាពទៅលើស្មាតហ្វូនរបស់ខ្លូន

image

នាពេល​បច្ចុប្បន្ននេះ​ការកើនឡើង​នួវ​ឧបករណ៍​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​រីកចំរើន​គួរអោយកត់សម្គាល់។ផងដែរ​ក៏មាន​ការចាប់អារម្មណ៍​និង​ពេញនិយម​ប្រើ​ជាខ្លាំង​ចំពោះ​អ្នកប្រើប្រាស់។ដោយ​ឧបករណ៍​ទាំងនេះ​មាន​ផលប្រយោជន៍​ច្រើន​និង​បានបង្ហាញ​នូវ​ភាពទាន់សម័យ​និង​ភាពថ្លៃថ្នូរ​របស់​អ្នកប្រើប្រាស់។ក៏ប៉ុន្តែ​ស្រប​ជាមួយគ្នានេះដែរ​បញ្ហា​ចោរកម្ម​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក៏បាន​កើនឡើង​ផងដែរ។ដូច្នេះ​វា​ជា​បញ្ហា​មួយ​ដែល​ធ្វើអោយ​អ្នក​ផលិត​ទូរស័ព្ទ និង​អ្នកផ្តល់​OS បង្កើត​នូវ​security measuresថ្មី​ទៅក្នុង devices និង​platformsរបស់​ពួកគេ​ដើម្បី​កាត​បន្ថយ​បញ្ហា​ចោរកម្ម​នេះ។ដោយ​ក្រុមហ៊ុន​ទាំងនោះ​រួមមាន Microsoft, Google, Samsung, HTC និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ដូចដែល​កាលពី​ម្សិលមិញ មាន​ពត៌មាន​មួយ​បានអោយដឹងថា​កម្មវិធី Activation Lock Apple របស់​ក្រុមហ៊ុន​Appleបាន​កាត់បន្ថយ​ពី​ការ​លួច​របស់​ចោរ​ក្នុង​ទីក្រុង​មួយចំនួន​ចាប់តាំងពី​កម្មវិធី​នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ឧបករណ៍​របស់ខ្លួន​កាលពី​ឆ្នាំមុនមក។

ហើយ​នាពេល​ឥឡូវ​នេះដែរ​ក្រុមហ៊ុន​Microsoft ក៏បាន​ប្រកាស់​នូវ​ពត៌មាន​មួយចំនួន​ពី​កម្មវិធី​Windows Phone Activation Lock ដែល​ពួកគេ​កំពុងតែធ្វើការ​បង្កើត។ដោយ​ក្រុមហ៊ុន​Microsoft បានបង្ហាញ​នូវ​ពត៌មាន​មួយចំនួន​ពី​លក្ខ​ណះខ្លះៗនៃ​កម្មវិធី​Windows Phone Activation lockរបស់​ពួកគេ ហើយ​ផងដែរ​ខ្លួន​ក៏បាន​ប្រាប់អោយដឹង​ដែរ​ថា ពួកគេ​និង​ចែកចាយ​កម្មវិធី​នេះ​មុនពេល​ព្រឹត្តិការណ៍​CTIA goal ខែកក្កដា​ឆ្នាំ 2015ខាងមុខនេះ។

ខាងក្រោម​នេះ​គឺជា​លក្ខ​ណះ​មួយចំនួន​របស់​Microsoft’s Windows Phone ដែលមាន​នៅក្នុង ‘Find My Phone’ ៖

(1) លប់​ទិន្ន័យ​ផ្ទាល់ខ្លួន​ចេញពី​ស្មា​ត​ហ្វូ​ន
(2) មិនអាច​ធ្វើការ​ប្រើប្រាស់​បាន​ចំពោះ​អ្នកប្រើប្រាស់​ដែល​មិនបាន​ទទួល​អនុ​មុ័​ត​ជា​ផ្លូវការ  លើកលែងតែ​ខ​ល​ទៅកាន់​លេខ 911
(3) ការពារ​ប្រតិកម្ម​រឺក៏​ការបញ្ចូល​កម្មវិធី​ដោយ​គ្មា authorized user’s permission
(4) អាចធ្វើ​ការ​recover និង​restore ទិន្ន័យ​អ្នកប្រើប្រាស់​ក្នុង cloud ប្រសិនបើ smartphone គឺ​ត្រូវបាន​គេ erase។

ប៉ុន្តែ​ក្រុមហ៊ុន​Microsoftមិនទាន់​បានផ្តល់​ពត៌មាន​ជាកលាក់​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ និង​នៅពេលណា​ដែល​កម្មវិធី​ថ្មី​នេះ​អាច​ប្រើប្រាស់​បាន​ម​នៅឡើយ​នោះទេ។

ប្រភព៖  Microsoft ,  The Verge