ព័ត៌មាន

Huawei Ascend P7ត្រូវបានដាក់លក់ក្នុងតៃវ៉ាន់ក្នុងតម្លៃត្រឹមតែ​$562ប៉ុណ្ណោះ

image

កាលពី​ខែ​មុន​ក្រុមហ៊ុន Huawei បានប្រកាស់​បង្ហាញ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ខ្លួន​ដែលមាន​ឈ្មោះថា Huawei Ascend P7 ដែល​ត្រូវបាន​គេ​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​តំបន់​មួយចំនួន​នៅក្នុង​ពិភពលោក។នៅពេល​ឥឡូវ​នេះដែរ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​ដាក់លក់​ក្នុង​ទីផ្សារ​តៃវ៉ាន់ក្នុងតម្លៃ​ត្រឹមតែ$562ប៉ុណ្ណោះ។

ក្រុមហ៊ុន​Huaweiបាន​រំពឹងទុក​ថា​និង​លក់​ផលិតផល​ស្មា​ត​ហ្វូ​នប​នេះ​ចំនួន10លាន​ផលិតផល​នៅ​ចុងឆ្នាំ​នេះ​ ដែល​ខ្លួន​បាន​លក់ដាច់​ចំនួន​រហូតដល់​មួយ​លាន​ក្នុងប្រទេស​ចិន​កាលពី​ខែ​មុននេះ​បើ​យោងតាម​អ្នកដំណាង​របស់​ក្រុមហ៊ុន​Huawei។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Huawei Ascend P7នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ5អ៊ីង​ដែលមាន​resolutionក្នុង​ក​ម្រឹត 1920 x 1080ភិ​ច​ស៊ែ​ល ដំណើរការ​ដោយ​ខួរក្បាល​ប្រភេទ​quad-core HiSilicon Kirin 910T ដែលមាន​ល្បឿន1.8GHz ។ផងដែរ​ក៏មាន​អង្គ​ចងចាំ​RAMទំហំ 2GB ម៉េ​មួ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​16GBនិង​រន្ធ microSD cardសម្រាប់​បន្ថែម​នូវ​ទំហំ​បន្ថែម។ចំណែកឯ​កាមេរ៉ា​វិញ​ម៉ូ​ដែល Huawei Ascend P7បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ13មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ​និ​កាមេរ៉ា​មុខ​ទំហំ8មេ​ហ្កា​ភិ​ច​ស៊ែ​ល។

លក្ខ​ណះ​ផ្សេងទៀត​របស់​ម៉ូ​ដែល​នេះ​រួមមាន WiFi, LTE connectivity, Bluetooth, ថាមពល​ថ្ម 2,500 mAhនិង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKatជាមួយនិង​Huawei’s Emotions UI 2.3នៅលើ​បន្ទះ board៕

ប្រភព៖  Digitimes