ថ្មីនេះក្រុមហ៊ុនT-Mobileគឺត្រូវបានគេរាយការណ៍មកថា ខ្លួនកំពុងតែរៀបចំដាក់បង្ហាញនូវផលិតផលស្មាតហ្វូនម៉ូដែលថ្មីមួយរបស់ខ្លួនគឺម៉ូដែលNokia Lumia 635 នៅលើបណ្តាញសង្គមរបស់ពួកគេ។ហើយស្មាតហ្វូនមួយនេះត្រូវបានគេនិយាយផងដែរថានិងដាក់លក់នៅពាក់កណ្តាលខែកក្កដានេះប្រហែលជាថ្ងៃទី16រឺក៏ 17ក្នុងតម្លៃ$129ប៉ុណ្ណោះ។ដោយម៉ូដែលនេះត្រូវបានគេរចនាឡើងដោយបំពាក់មកជាមួយនិងអេក្រង់ទំហំ4.5អ៊ីង 854 x 480 IPS capacitive touchscreenជាមួយនិងCorning Gorilla Glass 3 coating,ខួរក្បាលប្រភេទ quad-core Qualcomm Snapdragon 400 processorដែលមានល្បឿន1.2GHz , Adreno 305 GPU, អង្គចងចាំRAMទំហំ 512MB ,ម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB , microSD card slot (រហូតដល់ទំហំ 128GB), WiFi, Bluetooth, LTE connectivity និងដំណើរការលើប្រព័ន្ធប្រតិបត្តិការWindows Phone 8.1 OS៕
ប្រភព៖techfresh