កាលពីសប្តាហ៍មុនក្រុមហ៊ុន Amazon បានដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនដំបូងរបស់ខ្លូនដែលមានឈ្មោះថាAmazon Fire Phoneដែលស្មាតហ្វូនមួយនេះមានរាងស្រស់ស្អាត គួរអោយចាប់អារម្មណ៍និងបានភ្ជាប់មកជាមួយនិងលក្ខណះពិសេសជាច្រើនដែលនិងក្លាយជាផលិតផលដែលទទួលបានប្រជាប្រិយ៍ភាពពីអ្នកប្រើប្រាស់។
យោងតាមរបាយការណ៍ថ្មីមួយពីប្រព័ន្ធផ្សព្វផ្សាយ Korean mediaបានអោយដឹងថាក្រុមហ៊ុនSamsungនិងLG គឺកំពុងតែសង្កេតនិងតាមដានមើលទៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ Amazon Fire Phone ដែលក្រុមហ៊ុនទាំងពីរនេះមានការចាប់អារម្មណ៍ចង់ដឹងថាស្មាតហ្វូននេះមានដំណើរការយ៉ាងដូចម្ត៉េចដែរ។
ទូរស័ព្ទស្មាតហ្វូន Amazon Fire Phoneបានភ្ជាប់មកជាមួយនិងលក្ខណះគួរអោយចាប់អារម្មណ៍មួយចំនួនដែលរួមមានDynamic Perspective Display, plus Amazon’s Firefly, ដែលជាvisual search។
លក្ខណពិសេសនៃស្មាតហ្វូនម៉ូដែលនេះគឺត្រូវបានគេរចនាឡើងដោយបំពាក់មកជាមួយនិងអេក្រង់ 4.7 អ៊ីង high definition display ជាមួយនិងសម្ថភាពច្បាស់ក្នុងកម្រឹត1280 x 720 ភិចស៊ែល ខួរក្បាលប្រភេទ Qualcomm Snapdragon 800 processorដែលមានល្បឿន2.2 GHz, និងអង្គចងចាំRAMទំហំ2GBសម្រាប់ជំនួយអោយដំណើរការម៉ាស៊ីនបានលឿន។
បន្ថែមទៅទៀតនោះម៉ូដែលនេះបានភ្ជាប់មកជាមួយនិងAdreno 330 GPU ម៉េមូរីក្នុងម៉ាស៊ីនទំហំ32GB , NFC, Bluetooth, WiFiនិង4G LTE។ហើយស្មាតហ្វូននេះនិងអាចរកទិញបាននៅក្នុង AT&T សហរដ្ឋអាមេរិក។
វាជាការចាប់អារម្មណ៍មួយដែលស្មាតហ្វូនមួយនេះថាតើវានិងអាចក្លាយជាផលិតផលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពរឺអត់នោះ។តែបើស្មាតហ្វូននេះមានប្រជាប្រិយភាពខ្លាំងមែននោះក្រុមហ៊ុនSamsung និងLG ប្រហែលជាបន្ថែមលក្ខណះស្រដៀងគ្នានេះទៅក្នុងផលិតផលរបស់ខ្លូនដែរ៕
ប្រភព៖ Gforgames