ព័ត៌មាន

Apple iWatch ម៉ូដែលSportsនិងDesigner​

image 

ថ្មីៗនេះ​មាន​របាយការណ៍​បានអោយដឹងថា​ក្រុម​ហ៊ុ​នាំ​Appleនិង​ដាក់​បង្ហាញ​នូវ​ផលិត​ផលស​Smartwatchរបស់​ពួកគេ​ពីរ​ជំនាន់​ផ្សេងគ្នា។ដែល​ពេល​កន្លងទៅ​មាន​ពាក្យ​ចចាមអារ៉ាម​បាននិយាយថាiWatchមាន​ពីរ​ម៉ូ​ដែល​​មួយ​សម្រាប់​បុស់​និង​មួយ​ម៉ូ​ដែល​ទៀត​គឺ​សម្រាប់​នារី។តែ​នាពេលនេះ​មាន​ពត៌មាន​ថ្មី​មួយទៀត​ពី​Pocket Nowបានអោយដឹងថា​និង​មាន​ផលិតផលiWatch​ម៉ូ​ដែល ‘Sports’ Apple iWatchនិង ‘Designer’ iWatch។

ដែល​ម៉ូ​ដែល​Sports iWatch គឺ​កំពុងតែ​ត្រូវបាន​ធ្វើការ​តេស​ដោយ Kobe Bryant នៅ​ក្នុ Apple’s campusដែល​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​ក៏មាន​រូបរាង​ដូច​ទៅ​និង​ម៉ូ​ដែល​ដ៏​ទៃ​ទៀ​ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ​ដែរ​ដែល​គេ​សន្ម​ត់​ថា​និង​មាន​រាងការេ រឺចតុកោណកែង និង​មាន​លក្ខណៈ​rubber watch strap។

image

ចំណែកឯ​ម៉ូ​ដែល​Designer​ iWatch  គឺ​ត្រូវបាន​គេ​និយាយថា​វា​និង​មាន​រាង​មូល។ iWatchទាំងពីរ​ម៉ូ​ដែល​នេះ​និង​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​sensorសម្រាប់​ត្រួតពិនិត្យ​ទៅលើ សម្ពាធ​ឈាម ចលនា​បេះដូង សីត​ណ្ហ​ភាព​ក្នុង​រាងកាយ​និង​មុខងារ​ផ្សេងទៀត។បន្ថែម​ទៅទៀត​នោះ Apple iWatch បាន​ភ្ជាប់​មក​ជាមួយនិង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ដល់​ទៅ​ទំហំ​8GB ។ចំណែកឯ​មុខងារ​និង​តួនាទី​ក៏​ដូច​ទៅ​និង iPodដែរ។Apple iWatchត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដាក់​បង្ហាញ​ក្នុង​ខែកញ្ញា​រឺ​តុលា​ជាមួយនិង​ផលិតផល​iPhone 6 និង​iOS 8៕

ប្រភព៖  Pocket Now