ថ្មីៗនេះមានរបាយការណ៍ថ្មីមួយបានអោយដឹងថាNVIDIA Shield 2និងដាក់បង្ហាញជាសកលក្នុងថ្ងៃទី22ខែកក្កដានេះ។ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់បានបញ្ជាក់ជាផ្លូវការពីក្រុមហ៊នNVIDIAនោះទេ។
មានពាក្យចចាមអារ៉ាមបានអោយដឹងថាម៉ូដែល NVIDIA Shield 2ត្រូវបានគ្រប់គ្រងដំណើរការដោយខួរក្បាលប្រភេទ NVIDIA Tegra K1 processorដែលមានល្បឿន 2.5GHz។ជាមួយគ្នានេះដែរឧបករណ៍នេះត្រូវបានគេនិយាយទៀតដែរថាម៉ូដែលនេះបានភ្ជាប់មកជាមួយនិង GeForce Kepler GPU អង្គចងចាំRAMទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ16GBនិងដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid 4.4.2 Kit Kat។បន្ថែមទៅទៀតនោះម៉ូដែលនេះបានបំពាក់មកជាមួយនិងអេក្រង់ដែលមាន resolution ក្នុងកម្រឹត1440 x 810 ភិចស៊ែល៕
ប្រភព៖ Gforgames