លោកអ្នកប្រហែលជាធ្លាប់តែលឺហើយថា រាល់ឧបករណ៍បច្ចេកវិទ្យាស្ទើរតែទាំងអស់សុទ្ធប្រើថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ថាមពល ប៉ុន្តែនាពេលនេះដែរមានឧបករណ៍បច្ចេកវិទ្យាថ្មីទំនើបមួយដែលប្រើភ្លើងជំនួសឲថាមពលអគ្គិសនី។ ដែលគឺឧបករណ៍នោះគឺជាឧបករណ៍បំពងសម្លេងដោយប្រើប្រព័ន្ធ Bluetooth (Bluetooth speaker)ដែលមានឈ្មោះថា Pelty។
ឧបករណ៍ដ៏ទំនើបថ្មីនេះប្រើប្រាស់ងថ្មរធម្មតាសម្រាប់ផ្ទុកថាមពលប៉ុន្តែលក្ខណៈពិសេសរបស់វាគឺប្រើភ្លើងដើម្បីបង្កើតថាមពលដោយការប្រើបាតុភូតបែបវិទ្យាសាស្ត្រដែលត្រូវបានគេស្គាល់ថា Peltier-Seebeck រឺក៏ thermoelectric effect។ដូចដែលបានបង្ហាញក្នុងរូបភាពខាងលើ ឧបករណ៍បំពងសម្លេងមួយនេះមានរូបរាងស្រស់ស្អាត រាងទ្រវែងគួរអោយទាក់ទាញ និងមានលក្ខណៈពិសេសមួយចំនួនទៀត។ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីសកម្មភាពខ្លះៗពីម៉ូដែលនេះ៕
ប្រភព៖ Indiegogo