ព័ត៌មាន

iPhone 6 ​ទាំងពីរម៉ូដែលនិងមានលក្ខណៈផ្សេងគ្នា

image

ក្រុមហ៊ុន​Appleរំពឹងទុក​ថា​និង​ដាក់​បង្ហាញ​នូវ​ពីរ​ជំនាន់​ផ្សេងគ្នា​នៃ​ផលិតផល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​iPhone 6របស់​ពួកគេ​នៅ​ចុង​ឆ្នាំនេះ ដែល​មួយ​មាន​អេក្រង់​ទំហំ4.7 អ៊ីង​និង​មួយ​ផ្សេងទៀត​មាន​ទំហំ​អេក្រង់5.5អ៊ីង។

នាពេលថ្មីៗនេះដែរ​មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា  iPhone 6ទាំងពីរម៉ូដែលនេះនិងភ្ជាប់មកជាមួយនិងលក្ខណៈផ្សេងៗគ្នាទាំងលក្ខណៈកាមេរ៉ានិងទំហំផ្ទុកដ៏ទៃទៀត។ដោយ​កាលពីមុន​មាន​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថា​កាមេរ៉ា​ដែល​បាន​បំពាក់​មកជា​មួយ​ម៉ូ​ដែល4.7 អ៊ីង​ជា​ប្រភេទ​Electronic Image Stabilization (EIS)។ យោងតាម​ពត៌មាន​ដែល​បានមកពី​គេហទំព័រ​របស់​ប្រទេស​ចិន  Feng  (Translated)បានអោយដឹងថា​ម៉ូ​ដែល 5.5អ៊ីង​និង​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ប្រភេទ​Optical Image Stabilization និង​មាន​ជម្រើស​នៃ​ការផ្ទុក​រហូតដល់​ទំហំ 128GB ។

image

លក្ខណៈ​ផ្សេងទៀត​វិញ​iPhone 6ទាំងពីរ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​និង​មាន​ខួរក្បាល​CPUប្រភេទ64-bit Apple 8 ដូចគ្នា ។ចំណែក​ឯក​ម្រឹត​ភាពច្បាស់​វិញ​iPhone 6 ដែលមាន​អេក្រង់​ទំហំ 4.7 អ៊ីង​និង​មាន​resolution ក​ម្រឹត1704 x 960ភិ​ច​ស៊ែ​ល ដោយឡែក​iPhone 6ដែលមាន​អេក្រង់​ទំហំ 5.5 អ៊ីង​និង​មាន​អេក្រង់​ប្រភេទ​Quad HD និង​resolution ក្នុង​ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល។

ចំណែក​កាលបរិច្ឆេទ​ដាក់​បង្ហាញ​វិញ តាម​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថា ក្រុមហ៊ុន Appleនិង​ដាក់​បង្ហាញ​iPhone 6 ក្នុង​ខែកញ្ញា​ប្រហែល​ថ្ងៃទី19ជាមួយនិង​Apple iWatch និង iOS 8៕

ប្រភព៖  MacRumors,   GSM Arena