ព័ត៌មាន

Gigabyte BRIX Gaming DIY PC Kit GB-BXi5G-760 Mini-PC បានដាក់​បង្ហាញ

image

កាលពី​ម្សិលមិញ​ដែរ​ក្រុមហ៊ុន​Gigabyteបានប្រកាស់​ពី​ការដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ពួកគេ​ដែលមាន​ឈ្មោះថា Gigabyte BRIX Gaming Ultra Compact PC kit GB-BXi5G-760 ដែល​ត្រូវ​បានដាក់​កល់​ក្នុង​ជ​ម្រើ​ពីរ​ពណ៌​គឺ​ខ្មៅ​និង​បៃតង បន្ថែម​ទៅទៀត​នោះ​ក៏មាន​ជ​ម្រើ​ល​លើ​CPUដែរ ដែល​រួមមាន​Core i7 processors។

Gigabyte BRIX Gaming GB-BXi5G-760 system គឺ​សាក​សម​ជាមួយនិង Haswell  Intel 4th generation  Core processors i5-4200H ដែល​គាំទ្រ​ជាមួយនិង graphic cardដាច់​ក្នុង​ទម្រង់​ជា NVIDIA GeForce GTX 760 GPU។

image

លក្ខណៈ​របស់​ម៉ូ​ដែល​នេះ​រួមមាន2 x mini HDMI, 1 x mini DP Output, supporting triple display setup,  1 x 6Gbps SATA 3 2.5 hard drive support, 1 x mSATA SSD Slot និង 2 x SO-DIMM DDR3L Slots (1333 / 1600 MHz)។ក្រៅពីនេះ​ក៏មាន 4 x USB 3.0 , mic និង headphones jacksជាមួយនិង IEEE 802.11 a/b/g/n/ac Wi-Fi / Bluetooth 4.0 connectivity ហើយ​ក៏មាន​លក្ខណៈពិសេស​ជាច្រើន​ទៀតផង​ដែរ។ដែល​ពត៌មាន​លម្អិត​គឺមាន​នៅលើ​គេហ​ទំ​ហ​ព័រ​របស់​the Gigabyte website ៕

ប្រភព៖  Gigabyte