ព័ត៌មាន

មានពត៌មានលេចធ្លាយពីHTC One M8 ពណ៌ខ្មៅ​

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​HTC One M8ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​អស់​រយះពេល​ប៉ុន្មាន​ខែ​មកហើយ ដែល​ការ​ដាក់លក់​នោះ​មាន​បី​ជម្រើស​បី​ពណ៌​ដូចជា ពណ៌មាស ,ពណ៌ប្រផេះ និង ពណ៌ប្រាក់។ផងដែរ​ស្មា​ត​ហ្វូ​នេះ​ក៏ត្រូវ​បានដាក់​លក់​ប្រភេទ​ជំនាន់​Verizonក្នុង​ពណ៌​ក្រហម់។

នាពេលថ្មីៗនេះដែរ​បណ្តាញ @evleaksបាន​ធើ្វ​ការ​បង្ហោះ​នូវ​រូបភាព​ផ្សេងទៀត​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល HTC One M8 នេះ​ក្នុង​ពណ៌​ខ្មៅ​ដូចដែល​បានបង្ហាញ​ក្នុង​រូបភាព​ខាងលើ។

ប៉ុន្តែ​ការ​លេច​ធ្លាយ​ដ៏​ល្បី​នេះ​មិនបាន​បញ្ជាប់​ប្រាប់​អោយដឹងពី​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​នោះទេ។

ទោះបីជា​យ៉ាងណាក៏ដោយ ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​សង្ស័យថា​វា​និង​មានការ​ផ្លាស់ប្តូរ​ទៅលើ​លក្ខ​ណះខ្លះៗ និង ភ្ជាប់​មក​ជាមួយនិង​ផ្នែក​រឹង​ដដែល។ ដែល​HTC One M8 និង​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង​ដែលមាន​resolutionក្នុង​ក​ម្រឹត 1920 x 1080 ភិ​ច​ស៊ែ​ល​និង​មា​ខួរក្បាល​ប្រភេទ Snapdragon 801 SoC ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ​2GB ។

លក្ខណៈ​ផ្សេងទៀត​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 16/32GB ជាមួយនិង​រន្ធ microSD card  កាមេរ៉ា​4MP UltraPixelនិង depth sensor,ថាមពល​ថ្ម2,600 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 KitKatនិង Sense 6 UI៕

.

ប្រភព៖  @evleaks