ព័ត៌មាន

Micromax Canvas Duet AE90 ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ​ប្រហែលជា149.933ដុល្លា​សហរដ្ឋអាមេរិក

image

ថ្មី​នេះ​ក្រុមហ៊ុន​Micromaxនិង​ដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែលមាន​ឈ្មោះថា Canvas Duet AE90 ដែល​ត្រូវបាន​គេ​ដាក់លក់​នៅលើ​គេហទំព័រ e-commerce websites ពីរ​ផ្សេងគ្នា។

យោងទៅតាម​តារាង​នៃ​ការដាក់​លក់រាយ​នៅលើ​ប្រព័ន្ធ​វេ​ប​សាយ​ម៉ូ​ដែល Micromax Canvas Duet AE90 ដែលជា​ប្រភេទ​dual-SIM (GSM+CDMA) ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ  Android  4.1 Jelly Beanត្រូវបាន​ដាក់លក់​ក្នុងតម្លៃ Rs. 8,999 ប្រហែលជា 149.933ដុល្លា​សហរដ្ឋអាមេរិក។

ចំណែកឯ​ការ​ឌី​ស្សាញ​វិញ​ម៉ូ​ដែល Canvas Duet AE90 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.5អ៊ីង​ក​ម្រឹត qHD display ជាមួយនិង​ក​ម្រឹត​ភាពច្បាស់ 540×960 ភិ​ច​ស៊ែ​ល resolution ខួរក្បាល​ប្រភេទ quad-core processorដែលមាន​ល្បឿន1.2GHzនិង​អង្គ​ចងចាំ​RAM ទំហំ 1GB។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហម5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង LED flashនិង​កាមេរ៉ា​មុខ​ទំហំ0.3មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ក្រៅពីនេះ Canvas Duet AE90 មាន​ម៉េ​មូ​រី​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 4GBជាមួយនិង​រន្ធ microSD card ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​32GB  និង​ថាមពល​ថ្ម 1800mAh ដែលមាន​រយៈពេល 5.5ម៉ោង​សម្រាប់​និយាយ និង150ម៉ោង​សម្រាប់​standby។ជម្រើស​នៃ​Connectivityនៅលើ Micromax Canvas Duet AE90 រួមមាន Bluetooth 3.0, Wi-Fi 802.11 b/g/n with Hotspot, GPRS, GPS, Micro-USB, 3.5mm audio jack, និង 3G (EV-DO) ។

ហើយថ្មីៗនេះដែរ​ក្រុមហ៊ុន Micromaxក៏បាន​ដាក់​បន្ថែម​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ដែល​ផ្សេងទៀត​គឺ​ម៉ូ​ដែល​Canvas Blaze HD និង Canvas Duet II។

 Canvas Blaze HD  ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 out-of-the-box។ ស្មា​ត​ហ្វូ​ន​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង IPS display ជាមួយនិង​ក​ម្រឹត​ភាពច្បាស់ 720×1280ភិ​ច​ស៊ែ​ល និង​មាន​ខួរក្បាល​ប្រភេទ Qualcomm Snapdragon 200 (MSM8625Q) ដែលមាន​ទំហំ1.2GHzជាមួយនិង​RAMទំហំ​1GB។

ចំណែកឯ​ម៉ូ​ដែល  Micromax Canvas Duet II (EG111) ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.1 Jelly Bean អេក្រង់​ទំហំ 5.3អ៊ីង​HD display ជាមួយនិង​ក​ម្រឹត​ភាពច្បាស់720×1280 ភិ​ច​ស៊ែ​ល និង​ខួរក្បាល​ទំហំ 1.2GHz ប្រភេទ​dual-core MediaTek (MTK 6572M) ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ​1GB ៕

ប្រភព៖ gadgets