ព័ត៌មាន

ស្មា​ត​ហ្វូ​ន​Lumia 630 និង​ដាក់លក់​ក្នុង​អាហ្វ្រិក​ខាងត្បូង​នៅ​ខែក្រោយ​នេះ

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Nokia Lumia 630 គឺជា​ផលិតផល​ថ្មី​ដែល​ត្រូវបាន​ផ្តល់​ដោយ​ក្រុមហ៊ុន​is Microsoftដែល​ទូរស័ព្ទ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​ប្រតិ​ត្តិ​ការ​ជំនាន់​ចុងក្រោយ​បំផុត​នៃ​Windows Phone operating system។ បន្ទាប់ពី​បានធ្វើការ​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​មួយចំនួន​នៅលើ​ពិភពលោក​មក ម៉ូ​ដែល​នេះ​គ្រោង​និង​ធ្វើដំណើរ​ជា​បន្ត​ទៅកាន់​តំបន់ អាហ្វ្រិក​ខាងត្បូង​នៅ​ខែ​ក្រោយនេះ។

កាលពីពេលថ្មីៗនេះ នៅក្នុង​ព្រឹត្តិការណ៍​Johannesburgក្រុមហ៊ុន Microsoft បានធ្វើការ​ប្រកាស់​ពី​ការ​ដាក់លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 630 នៅ​ខែក្រោយ​នៅក្នុង​តម្លៃ$188 មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ​ក្រុមហ៊ុន​ក៏បាន​បន្ថែមទៀតថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lumia 930និង​ដាក់លក់ឆាប់ៗនេះដែរ។ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​លក់​ម៉ូ​ដែល Lumia 930នោះទេ។

ខាងក្រោម​នេះដែរ​គឺជា​លក្ខណៈ​របស់​Lumia 630 ៖

–       អេក្រង់​ទំហំ  4.5អ៊ីង resolution ក​ម្រឹត 480 x 854

–       អង្គ​ប្រតិបត្តិការ1.2GHz quad-core Snapdragon processor

–       ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB

–        microSD card slot

–       អង្គ​ចងចាំ​RAMទំហំ 512MB

–       កាមេរ៉ា​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល

–       ថាមពល​ថ្ម 1,830 mAh

–       ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1

ប្រភព៖  MyBroadband