ព័ត៌មាន

លក្ខណៈ​ថ្មី​ជាមួយនិងBlackBerry Passport

image

ថ្មីៗនេះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​BlackBerry Passport គឺ​ត្រូវ​បានដាក់​បង្ហាញ​ដោយ​នាយក​ប្រតិបត្តិ​របស់​BlackBerry  គឺ​លោក  John Chen កាលពី​ដើមខែ​មុ​នេះ។ ហើយ​នាពេល​នេះដែរ​ក៏មាន​រូបភាព​មួយចំនួន​ដែល​បានបង្ហាញ​ពី​ម៉ូ​ដែល​នេះ​ថែមទៀត។

ស្មា​ត​ហ្វូ​ន​BlackBerryនេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ជ្រុង​ដែលមាន​ទំហំ4.5 អ៊ីង​និង​មាន resolution ក្នុង​ក​ម្រឹត 1440 x1440 ភិ​ច​ស៊ែ​ល។នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់​របស់ BlackBerry Passportបាន​ភ្ជាប់​មក​ជាមួយនិង QWERTY keyboardចំនួន​បី​ជួរ​ដូចដែល​បានបង្ហាញ​នៅក្នុង​រូបភាព​ស្រាប់។ជាមួយគ្នានេះដែរ​BlackBerry Passport និង​អាច​ដំណើរការ​លើ​BlackBerry 10.3ដែល​ផ្តល់អោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អាចធ្វើ​ការទាញយក​កម្ម​វិធី​និង​ហ្គេម​ជាង 200,000 Android apps នៅលើ​Amazon Appstore។

ដូចដែល​យើង​បានអោយដឹង​ហើយ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 801 processor និង​អង្គ​ចងចាំ RAMទំហំ​3GB។ ផងដែរ​ក៏មាន​ម៉េ​មូ​រី​ទំហំ 32GB បូក​ជាមួយនិង​រន្ធ microSD card សម្រាប់​បន្ថែម​ទំហំ​បន្ថែម និង​មាន​ថាមពល​ថ្ម3,450 mAh ។ចំណែកឯ​កាមេរ៉ា​វិញ​BlackBerry Passportមាន​កាមេរ៉ា​មុខ​ទំហំ3 មេ​ហ្កា​ភិ​ច​ស៊ែ​ល ប៉ុន្តែ​មិន​ពត៌មាន​លម្អិត​ទាក់ទង​និង​កាមេរ៉ា​ក្រោយ​នោះទេ។

image

 BlackBerry Passport និង​ត្រូវបាន​ចរាចរណ៍​នៅលើ​ទីផ្សារ​នៅ​ខែកញ្ញា​នេះ។ប៉ុន្តែ​មិនមាន​ពត៌មាន​លម្អិត​ណាមួយ​ទាក់ទង​និង​តម្លៃ​នោះទេ។

ប្រភព៖  CrackBerry