ព័ត៌មាន

Samsung Galaxy Core Mini 4Gបានប្រកាស់​ដាក់លក់​ក្នុងប្រទេស​ចិន

image

ថ្មីៗនេះ​ក្រុមហ៊ុន​Samsungបានប្រកាស់​បង្ហាញ​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Androidថ្មី​មួយ​នៅក្នុង​ប្រទេស​ចិន​ដែល​ម៉ូ​ដែល​នេះ​មាន​ឈ្មោះថា​Samsung Galaxy Core Mini 4G។ហើយ​នាពេល​នេះដែរ​ស្មា​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​ដាក់លក់​នៅក្នុង​ក​ន្លែ​ង​លក់​មួយចំនួន​ហើយ។

ចំណែកឯ​ការ​ឌី​ស្សាញ​វិញ​ម៉ូ​ដែល Samsung Galaxy Core Mini 4G នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.3 អ៊ីង​ប្រភេទ LCD display ដែលមាន​resolution ក្នុង​ក​ម្រឹត  800 x 480 ភិ​ច​ស៊ែ​ល​និង​គ្រប់គ្រង​ល្បឿន​ដោយ​ខួរក្បាល​ប្រភេទ quad core 1.2GHz processor។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ RAM 1.5GB និង​ម៉េ​មូ​រី​ក្នុង​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 8GBបូក​ជាមួយនិង​រន្ធ​microSD cardសម្រាប់​បន្ថែម​ទំហំ។ជាមួយគ្នានេះដែរ​Android smartphoneបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ក្រោយ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​ភ្ជាប់​មក​LED flashសម្រាប់​ជំនួយ​ក្នុង​ការថត​រូបភាព​អោយ​កាន់តែច្បាស់ និង​អាច​ថត​វីដេអូ​បាន​ក្នុង​ក​ម្រឹត​720p។

មិន​ត្រឹមតែ​ប៉ុណ្ណោះ Galaxy Core Mini 4G អាចធ្វើ​ការតភ្ជាប់​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​ខាងក្រៅ​ដោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ WiFiនិង​Bluetooth 4.0, បូករួម​ជាមួយនិង GPS និង USB 2.0។ចំណែកឯ​ដំណើរការ​វិញ​គឺ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat៕

ប្រភព៖  Samsung ,  GSM Arena