ព័ត៌មាន

Samsung Galaxy S5 Mini ប្រហែលជា​ដាក់​បង្ហាញ​នៅ​ខែក្រោយ(ពាក្យ​ចចាមអារ៉ាម)

 

កាលពី​កន្លងទៅ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Samsung Galaxy S5 Mini  ។ចំណែកឯ​ពេលនេះ​ដែរ​ក៏មាន​ពត៌មាន​មួយ​ផ្សេងទៀត​បាន​អោយដឹងពី​ការដាក់​បង្ហាញ​នៅ​ស្មា​ត​ហ្វូ​ន​មួយ​នេះ។

image

 Samsung Galaxy S5ត្រូវបាន​គេ​និយាយថា​និង​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ខែកក្កដា​នេះ​បើទោះបីជា​មិនទាន់មាន​កាលបរិច្ឆេទ​ជាកលាក់​នៅពេលដែល​វា​និង​ត្រូវ​បានដាក់​បង្ហាញ​ក៏ដោយ។

ចំណែកឯការរចនាវិញ ដូច​ដែលមាន​ពាក្យ​ចចាមអារ៉ាម​បាន​លេចលឺ​ពីមុន​បានអោយដឹងថាS5 Mini និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ4.5អ៊ីង HD display ដែលមាន​resolution ក្នុង​ក​ម្រឹត 1280 x 720 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ​quad core 1.4GHz Exynos 3470 និង​អង្គ​ចងចាំ​RAMទំហំ1.5GB។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​ត្រូវបាន​គេ​និយាយ​ថែមទៀត​ដែរ​ថា​និង​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខក្រោយ ដោយ​កាមេរ៉ា​មុខ​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​ក្រោយ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ចំណែកឯ Connectivity វិញ​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ 4G LTE, 802.11n WiFi, Bluetooth 4.0 LE, NFCនិង IR blaster។ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 Kit Kat និង​មាន TouchWiz user interfaceរបស់​ក្រុមហ៊ុន​Samsung៕

 ប្រភព៖ Sammobile