ព័ត៌មាន

មានការ​លេច​ធ្លាយ​ពី​ពត៌មាន​ទាក់ទង​និងMoto X+1 (ពាក្យ​ចចាមអារ៉ាម)

image

យើង​ធ្លាប់បាន​ឃើ​ង​រូបភាព​មួយចំនួន​ដែល​បានបង្ហាញ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Motorola Moto X+1 ជាមួយនិង​លក្ខណៈ​មួយចំនួន​របស់​វា​ផងដែរ។ ឥឡូវ​នេះដែរ Moto  X+1 ត្រូវបាន​បង្ហាញ​ខ្លួ​នៅលើ​គេហទំព័រ​Brazilian retailers websiteហើយក៏​បានបង្ហាញ​បន្ថែមទៀត​ពី​លក្ខណៈ​របស់ Android smartphoneនេះ​ពី​ក្រុមហ៊ុន​Motorola ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​លប់​ចេញពី​គេហទំព័រ​នេះ​ទៅហើយ។

image

យោងទៅតាម​គេហទំព័រ​នេះ​បានអោយដឹងថា Motorola Moto X+1 បាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 5.2 អ៊ីង​ប្រភេទ​full HD display ជាមួយនិង​resolutionក្នុង​ក​ម្រឹត 1920 x 1080ភិ​ច​ស៊ែ​ល និង​ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 800 processor។

មិន​ត្រឹមតែ​ប៉ុណ្ណោះ Moto X+1 បាន​ភ្ជាប់​មក​នួវ​អង្គ​ចងចាំ​RAMទំហំ 2GB  អង្គ​ផ្ទុក​ម៉េ​មូ​រី​ទំហំ​32GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​បូក​ជាមួយនិង​រន្ធ microSD card ដែល​អាចដាក់​រហូតដល់​ទំហំ 128GB ។

 Motorola Android នេះ​និង​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​video chat និង​កាមេរ៉ា​ក្រោយ​ទំហំ12 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​កាមេរ៉ា​ទាំងពីរ​អាច​ចាប់យក​វិ​ដេ​អូ​ក្នុង​ក​ម្រឹត​full HD video នៅ 1080p។ជាមួយនិង​រយៈពេល​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អាច​ផ្ទុក​ថាមពល​ថ្មរ​ដល់​ទៅ 2,900 mAh battery ឯណោះ៕

ប្រភព៖  Phandroid