ព័ត៌មាន

T-Mobile Sony Xperia T2 Ultraនិង​មកដល់​នៅ​ថ្ងៃទី23ខែកក្កដា​នេះ

image 

Sony Xperia T2 Ultra និង​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង US mobile carrier T-Mobile នៅ​ចុងខែ​នេះ ដែល​វា​ត្រូវបាន​គេ​និយាយថា​និង​ដាក់​បង្ហាញ​នៅ​ថ្ងៃទី​ខែកក្កដា​ខាងមុខនេះ។ ជាមួយនិង​រូបរាង​ស្រស់​សង្ហា​សាក​សមជា​មួយ​មនុស្ស​ស​ម័​យ​ថ្មី Sony Xperia T2 Ultra ត្រូវបាន​គេ​រចនា​ឡើងជា​ពិសេស​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ក​ម្រឹត​ភ្លឺ​ច្បាស់​ខ្ពស់​ដល់​ទៅ​ទំហំ 6 អ៊ីង​ ដែលមាន resolution ក្នុង​ក​ម្រឹត 1280 x 720 ភិ​ច​ស៊ែ​ល​និង​គ្រប់​គ្រង់​ល្បឿន​ដោយ​ខួរក្បាល​ប្រភេទ quad core 1.4GHz snapdragon processor។ ក្រៅពីនេះ​ក៏មាន​អង្គ​ចងចាំ​RAMទំហំ​1GB  អង់​ផ្ទុក​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 8GB  រន្ធ microSD card សម្រាប់​ពង្រីង​បន្ថែម​ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា LTE។

លក្ខណៈ​ផ្សេងទៀត​ដែល​បាន​ភ្ជាប់​មក​ជាមួយនិង​ម៉ូ​ដែល Sony Xperia T2 Ultra រួមមាន​កាមេរ៉ា​មុខ​ទំហំ 1 1.1មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ទៅ 13មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម3,000 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​Android 4.3 Jelly Bean។

ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ដែល​បង្ហាញ​ពី​តម្លៃ​នៃ Sony Xperia T2 Ultraនោះទេ។ ក្រុមហ៊ុន​ក៏បាន​ធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍​ជាច្រើន​ទៀត​ដែរ​នៅក្នុង​ខែ​នេះ​ដែល​រួមបញ្ចូល​ទាំង​LG G3 និង​Samsung Galaxy Tab 4៕

ប្រភព៖  TMO News