ព័ត៌មាន

Apple iWatch មានរូបរាងយ៉ាងណា?(មានវីដេអូ)

ថ្មីៗនេះដែរ​មាន​ពាក្យ​ចចាមអារ៉ាម​និយាយតៗគ្នា​ពី​នាឡិការ​ស្មា​ត​វ៉​ច​Apple iWatchរបស់​ក្រុមហ៊ុន​Apple ​ដែល​បាន​អោយដឹងពី គំនិតនៃការឌីស្សាញ របស់ឧបករណ៍នេះ។ នាពេល​នេះដែរ​ក៏មាន​លក្ខណៈ​ផ្សេងទៀត​ពី SET Solution។

image

 តាម​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថា​Apple iWatch និង​ត្រូវបាន​គេ​ឌី​ស្សាញ​ដោយ​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ2,5អ៊ីង។ក្រុមហ៊ុន​Appleត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​និង​ត្រូវបាន​គេ​ដាក់​បង្ហាញ​នូវ​ស្មា​ត​វ៉​ច​ពីរ ​version ដែល​មួយ​ម៉ូ​ដែល​គឺ​សម្រាប់​នារី​និង​សម្រាប់​បុរស់​គឺមាន​អេក្រង់​រាង​ការ៉េ​និង​ចតុកោណ ចំណែកឯ​មួយ​ម៉ូ​ដែល​ទៀត​គឺ​ម៉ូ​ដែល‘Designer’ដែល​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​និយាយថា​និង​មាន​អេក្រង់​រាង​មូល។

ចំណែកឯ​ការ​ឌី​ស្សាញ​ផ្នែក​ខាងក្នុង​វិញ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​និយាយថា​និង​បាន​ភ្ជាប់​មក​ជាមួយនិង​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​ទំហំ 8GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន និង​មាន​មុខងារ​ស្រដៀង​ទៅ​និង​ឧបករណ៍​iPadនិង  iPodដែរ។ ចំណែកឯ​ការដាក់​បង្ហា​ញ​វិញ​ស្មា​ត​វ៉​ច​ប្រហែលជា​ដាក់​បង្ហាញ​ស្របពេល​ជាមួយគ្នា​និង​ម៉ូ​ដែល​iPhone 6៕

ប្រភព៖  SET Solution ,  MacRumors,   Gizmodo