ព័ត៌មាន

ការផលិតSamsung Plasma TV និងបញ្ចប់នៅឆ្នាំនេះ

image 

ថ្មីៗនេះដែរ​ក្រុមហ៊ុន​Samsungបានធ្វើការ​ប្រកាស់ថា​ខ្លូន​និង​ដាក់​ថ្ងៃ​កំណ​ត់ក្នុងការផលិត​ ឧបករណ៍​Samsung Plasma TVនេះ​នៅ​ឆ្នាំនេះ។ ក្រុមហ៊ុន​Samsungកំពុងតែ​បញ្ចប់​ពី​ការផលិត Plasma TV របស់​ពួកគេ​ដោយសារតែ​តម្រូវការ​​ក្នុង​ទីផ្សារ។ ហើយ​ខាងក្រោម​នេះ​គឺជា​សេច​ក្តិ​ថ្លែងការណ៍​របស់​ក្រុមហ៊ុន៖

“យើង​មាន​គម្រោង​និង​បន្ត​ពាណិជ្ជកម្ម PDP TV របស់​យើង​រហូតដល់​ចុងឆ្នាំ​នេះ​គឺ​ដោយសារតែ​ប​ម្រែ​ប​ម្រូ​ល​ទៅលើ​តម្រូវការ ទីផ្សារ។ ហើយ​យើង​នៅតែ​បន្ត​ប្តេជ្ញា​ថា​និង​ផ្តល់អោយ​អតិថិជន​នូវ​ផ​លិ​ផល​ដែល​ពួកគេ​ត្រូវការ និង បង្កើន​ការរីកចម្រើន​នៃ​ផលិតផល​ប្រភេទ​UHD TVនិង Curved TVរបស់​ពួកយើង។

ជាមួយនិង​ការទទួលបាន​ប្រជាប្រិយភាព​នៃ 4K TV ក្រុមហ៊ុន​Samsung ក៏បាន​បញ្ជាក់ដែរថា​វា​គឺជា​ការលំបាក​ក្នុងការ​បង្កើត​4K Plasma TVs ហើយ​វា​ជាហេតុ​ផល​មួយ​ផ្សេងទៀត​ដែល​ពួកគេ​សម្រេចចិត្ត​បញ្ចប់​ក្នុង​ការផលិត​Samsung Plasma TVនេះ៕

ប្រភព៖  Cnet