ព័ត៌មាន

ក្រុមហ៊ុន Morphieបានដាក់បង្ហាញស្រោមទូរស័ព្ទ 64GB Space Pack Battery Case សម្រាប់ iPhone 5/5S

image 

Morphieដែលជា​ក្រុមហ៊ុន​ផលិតឧបកណរ៍​accessoryដែលមានប្រជាប្រិយភាពមួយ បានធ្វើ​ការដាក់​បង្ហាញឧបករណ៍ 64GB Morphie Space Pack ដែលជា​ឧបករណ៍​មួយ​មិន​ត្រឹមតែ​ផ្តល់អោយ​អ្នកប្រើប្រាស់​នៅ​ទំហំ​ផ្ទុក​បន្ថែម​នោះទេ​ផងដែរ​ក៏បានផ្តល់​មក​នូវ​ថាមពល​ថ្មរហូតទៅដល់ 1,700 mAh batteryដែល​អាចអោយ​អ្នកប្រើប្រាស់​បាន​កាន់តែ​យូរ។

តើ​អ្នកដឹង​ទេ​ថា Morphie Space Pack ត្រូវបាន​ធ្វើការ​ដាក់លក់​អស់​មួយ​រយះពេល​ទៅហើយ​តែ​ក្នុង​ជម្រើស់ 16 GB ដែលមាន​តម្លៃ$149.95និង 32GBមានតម្លៃ$179.95  ប៉ុណ្ណោះ។

 ស្រោម 64GB Morphie Space Pack នេះ គឺអាច​ប្រើ​បាន​សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​iPhone 5S និង iPhone 5ដែល​ត្រូវ​បានដាក់​ក្នុងតម្លៃ ត្រឹមតែ $249.95 ។ឧបករណ៍​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយមាន​ទំហំ 2.57 x 5.66 x 0.63 និងទម្ងន់​ត្រឹមតែ 2.8ozប៉ុណ្ណោះ។ ក្រុមហ៊ុន​ក៏បាន​ធ្វើការ​បញ្ជាក់ដែរថា​Space packនេះ​បាន​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​រយះពេល​ប្រើប្រាស់​បន្ថែម​រហូតដល់ 8សម្រាប់​ការនិយាយ​និង 10ម៉ោង​សម្រាប់​មើល​វីដេអូ៕

ប្រភព៖  Morphie ,  iDownloadBlog