ព័ត៌មាន

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊ីម​ពីរ HTC One M8ត្រូវបាន​ដាក់លក់​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី

image

ថ្មី​នេះ​មាន​របាយការណ៍​មួយ​បានអោយដឹងថា   HTC One M8 ដែលមានស៊ីមពីរត្រូវបានដាក់លក់នៅក្នុងប្រទេសអាឡឺម៉ង់ អូស្ត្រាលី និង ស្វ៊ី​ស។ នាពេល​នេះដែរ​HTC One M8ស៊ីម​ពីរ​នេះ​គឺ​ត្រូវបាន​ដាក់លក់​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី  ក្នុងតម្លៃ 2,899 SAR ($790)។ ជាមួយនិង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​ស៊ីម​ពីរ​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ5អ៊ីង​ដែលមាន​resolution ក​ម្រឹត 1920 x 1080ភិ​ច​ស៊ែ​ល​និង​គ្រប់គ្រង​ល្បឿន​ដោយ​ខួរក្បាល​ប្រភេទ​quad-core Snapdragon 801 នៅ​ល្បឿន 2.3GHz។

ស្មា​ត​ហ្វូ​ន​បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 2GB ម៉េ​មូ​រី​ដែលមាន​ស្រាប់​ទំហំ​16GB និង​រន្ធ microSD card ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​128GB។ នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ 4ទ​Duo cameraទំហំ 4មេ​ហ្កា​ភិ​ច​ស៊ែ​ល​ប្រភេទ UltraPixel camera។ ផ្នែក​ផ្សេងទៀត​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន​ថាមពល​ថ្ម 2,600 mAh , WiFi, Bluetoothនិង​ដំណើការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat ជាមួយនិង Sense 6 UI ។

ប្រភព៖  Android Central