ព័ត៌មាន

Samsung Gear Fit មានតម្លៃ​ត្រឹមតែ $99 ប៉ុណ្ណោះ

នៅក្នុង​សមាជ Mobile World Congress 2014ក្រុមហ៊ុន Samsungបានធ្វើ​ការដាក់​បង្ហាញ​ឧបករណ៍​ពាក់​ដៃ​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា  Gear Fitដែលនៅពេលនោះស្មាតវ៉ចមួយនេះត្រូវបានដាក់លក់ក្នុងតម្លៃ​ $199។

image

ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​និង​ផលិតផល​នេះ​និង​ចង់បាន​វា​មក​ប្រើ នាពេល​នេះដែរ​នៅក្នុង​Amazon បានធ្វើការ​ដាក់លក់​ផលិតផល​នេះ​ត្រឹមតែ​តម្លៃ$99ប៉ុណ្ណោះ​ដោយ​បញ្ចុះតម្លៃ​ដល់​ទៅ50ភាគរយ​នៃ​តម្លៃ​ដើម។

Samsung Gear Fitអាច​ប្រើ​បាន​ជាមួយនិង Galaxy device ដោយ​ភ្ជាប់​តាមរយះ Bluetooth, ឫ​ក៏​អាច​ប្រើ​តែឯង​ក៏បាន ហើយ​ឧបករណ៍​នេះ​មាន​មុខងារ និង អត្ថប្រយោជន៍​ជាច្រើន។ Samsung Gear Fitបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​កោយ​ទំហំ1.84អ៊ីង​ប្រភេទ​Super AMOLED displayដែលមាន resolution ក​ម្រឹត432 x 128ភិ​ច​ស៊ែ​ល បច្ចេកវិទ្យាIP67 certificationដែល​ធ្វើអោយ​វា​ធន់​និង​ធូលី​និង​ជម្រៅ​ទឹក។ ផងដែ​លវា​ក៏បានផ្តល់​អ្នកប្រើប្រាស់​នូ​វ​ការត្រួតពិនិត្យ notificationsរបស់​ពួកគេ​នៅពេលដែល​ធ្វើការ​ភ្ជាប់​ជាមួយនិង​ស្មា​ត​ហ្វូ​ន។ឧបករណ៍​ពាក់​ដៃ​នេះ​មាន​ថាមពល​ថ្ម 210 mAh៕

ប្រភព៖  Android Central