ព័ត៌មាន

Sprint LG G3 និង​ភ្ជាប់​មកជា​មួយ​RAMទំហំ 3GB និង 32GB Storage

image 

កាលពីដើម​សប្តាហ៍​មុន​ក្រុមហ៊ុន Sprint បានធ្វើការប្រកាស់ពីទូរស័ព្ទស្មាតហ្វូនម៉ូដែលLG G3 និង​ពី​ការ​កា​ម៉​ង់​ទិញ​មុន​របស់​វា។ក្រុមហ៊ុន​ក៏បាន​បន្ថែមទៀត​ដែរ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី18ខែកក្កដា​នេះ​តទៅ។

ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ពី​ម៉ូ​ដែល​ដែល​ត្រូវ​ធ្វើការ​ដាក់លក់​នោះទេ​ថា​តើ​ម៉ូ​ដែល​ដែលមាន 3GB RAM/32GB storage ឫ​ម៉ូ​ដែល​ដែលមាន 2GB of RAM និង 16GB storage។

របាយការណ៍​ដដែល​ក៏បាន​ធ្វើ​ការដាក់​បង្ហោះ​ពី​រូបភាព​មួយចំនួន​ដែល​បានបង្ហាញ​ពី​លក្ខណៈ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះដែរ​ដូចដែល​បានបង្ហាញ​នៅ​ខាងក្រោម​នេះ​ស្រាប់។

image

LG G3គឺមាន​ពី​ប្រភេទ​ដោយមាន​អង្គ​ចងចាំ​RAM ទំហំ 2GB និង​ម៉េ​មូ​រី​ទំហំ​16GB storageចំណែកឯ​មួយ​ប្រភេទ​ទៀត​មាន​អង្គ​ចងចាំ​RAMទំហំ​3GB និង​ម៉េ​មូ​រី​ទំហំ32 GB។ លក្ខណៈ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន​អេក្រង់​ទំហំ5.5អ៊ីង​ជាមួយ​resolution ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad-core Snapdragon 801 SoC ថាមពល​ថ្ម 3,000 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat ។ ចំណែកឯ​កាមេរ៉ា​វិញ​មាន​ទំហំ13មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលជា​លក្ខណៈ optical image stabilization plus និង​ភ្ជាប់​មកជា​មួយ​មុខងារ​laser auto focus។

 ប្រភព៖  PocketNow