ព័ត៌មាន

Microsoft Surface Mini​ប្រហែលជានិងដាក់បង្ហាញនៅពេលឆាប់ៗនេះ

ថេ​ប្ល៊េ​ត​ម៉ូ​ដែល​ថ្មី  Microsoft Surface Pro 3 ត្រូវបាន​គេ​ដាក់​បង្ហាញ​កាលពី​ខែ​មុន ។ មុនពេល​ដែល​ថេ​ប្ល៊េ​ត​នេះ​ត្រូវបាន​គេ​ដាក់​បង្ហាញ​ជា​ផ្លួ​វ​ការ និង ចេញផ្សាយ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ពី Microsoft Surface Mini tablet។

image

មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយថា​ ក្រុមហ៊ុន Microsoft គ្រោង​និង​ប្រកាស់​ពី Surface Mini  tabletនៅក្នុង​ស​ន្និសិទ BUILD developer របស់​ពួកគេ បើទោះបី​ជាមាន​របាយការណ៍​មួយ​បាន​អោ​ដឹងថា​ក្រុមហ៊ុន​បានធ្វើ​ការផ្លាស​ផ្តូ​រ​ចិត្ត​របស់គេ​ក៏ដោយ។

នាពេល​នេះដែរ​យោងទៅតាម​បណ្តាញ@evleaksបានអោយដឹងថា  Surface Mini tabletនិង​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​រដូវក្តៅ​នេះ​ដូច្នេះ​យើង​អាច​សន្ម​ត់​ទុក​បាន​ថា​វា​ប្រហែលជា​ត្រូវបាន​គេ​ដាក់​បង្ហាញ​ក្នុងអំឡុង​ខែ​នេះ​រឺ​ប្រហែលជា​ខែក្រោយ​នេះ។

ថ្វីត្បិតតែ​មិនទាន់មាន​ពត៌មាន​លម្អិត​ទាក់ទង​និង​លក្ខណៈសម្បត្តិ​របស់ Surface Mini tabletនេះ ប៉ុន្តែ​បើតាម​ទំហំ​របស់ Surface Pro 3 tabletគឺមាន​ទំហំ12អ៊ីង​ដូច្នេះ​យើង​រំពឹងទុក​ថា​ថេ​ប្ល៊េ​ត​មួយ​នេះ​និង​មាន​ទំហំ​តូច​ជាង​ម៉ូ​ដែល Surface Pro 3 ត្រឹម​ទំហំ​ប្រហែលជា7 អ៊ីង​ទៅ8 អ៊ីង។ ផងដែរ​វា​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​វា​និង​មាន​ជម្រើស​នៃ​ប្រភេទ​នៃ​processorដូច​ទៅ​និង​ម៉ូ​ដែល​Surface Pro 3ដែរ។

ភ្លាម​ដែល​យើង​ទទួលបាន​ពត៌មាន​លម្អិត​ទាក់ទង​និង Windows Tabletទំហំ​តូច​មួយ​នេះ និង រូបភាព​ពិតប្រាកដ​របស់​វា យើង​និង​ដាក់​បង្ហាញ​អោយ​លោកអ្នក​បានដឹង៕

ប្រភព៖+  @evleaks