ព័ត៌មាន

iPhone 5S គឺជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយ៍ជាងគេបំផុតនៅក្នុងពិភពលោក

យោងតាម​របាយការណ៍​ថ្មី​ដោយ​ធ្វើការ​ស្រាវជ្រាវ​ដោយ ABI បានអោយដឹងថា​ទូរ​ស្មា​ត​ហ្វូ​ន iPhone 5S របស់​ក្រុមហ៊ុន​Appleគឺជា​ស្មា​ត​ហ្វូ​ន​ដែល​ទទួលបាន​ប្រជាប្រិយ៍​ជាងគេ​បំផុត​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដ៏ទៃទៀត​នៅក្នុង​ពិភពលោក។ ដោយ​របាយការណ៍​នេះ​គឺ​ត្រូវ​បានបញ្ចប់​នៅ​ចុង​ត្រីមាស​ទីមួយ ដូច្នេះ​មិនបាន​រួមបញ្ចូល​ម៉ូ​ដែល​Samsung Galaxy S5ដោយម៉ូដែលនេះ​មិនទាន់​បានបង្ហាញ​ខ្លូន​ទេ​នៅពេលនោះទេ។

image

ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​Appleម៉ូ​ដែល iPhone 5Sគឺ​ស្ថិតនៅក្នុង​លំ​ដាប់​ទីមួយ លេខ​ពីរបាន​ទៅលើ​European version នៃ​ម៉ូ​ដែល​Samsung Galaxy S4 ហើយ​លំដាប់​លេខ​បី​គឺ Galaxy S3 ចំណែកឯ​លំដាប់​លេខ​បួន​គឺ Samsung Galaxy S4 LTE និង​លំដាប់​ទី​ប្រាំ​គឺ 8GB version នៃ​ម៉ូ​ដែល iPhone 5S។

យោងទៅតាម​របាយការណ៍​បានអោយដឹងថា​ក្រុមហ៊ុន Sony, LG និង Xiaomiគឺជា​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​តារាង​ស្មា​ត​ហ្វូ​ន​កំពូល 20ឧបករណ៍។

របាយការណ៍​នេះបាន​គ្របដណ្តប់​ទៅលើ​ត្រីមាស​ទីមួយ​នៃ 2014តែប៉ុណ្ណោះ ហើយ​យើង​ក៏​ចង់ដឹង​ដែរ​ពី​ពត៌មាន​លម្អិត​ដែល​ស្មា​ត​ហ្វូ​ន​កំពូល​ទាំង​ប្រាំ​ដោយ​រួមបញ្ចូល​ទាំង Samsung Galaxy S5 ថា​តើ​ស្មា​ត​ហ្វូ​ន​មួយណា​ដែល​ទទួលបាន​ប្រជាប្រិយ៍ភាព​បំផុត​នោះ។

 iPhone 5S ត្រូវបាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​ទទួលបាន​ប្រជាប្រិយ៍ភាព​បំផុត​របស់​ក្រុមហ៊ុន​Apple ប៉ុន្តែ​យើង​សង្ស័យថា​ប្រហែលជា​មានការ​ផ្លាស់ប្តូរ​នៅ​ចុង​ឆ្នាំនេះ​នៅពេលដែល​ម៉ូ​ដែល iPhone 6 ត្រូវ​បានដាក់​បង្ហាញ៕

ប្រភព៖  ABIPatently Apple