ព័ត៌មាន

បទពិសោធន៍​ថ្មី​ជាមួយ​ម៉ាស៊ីន​ព្រី​ន 3Dរបស់​ក្រុមហ៊ុន Orange Maker(មានវីដេអូ)

នៅក្នុង​សប្តាហ៍​នេះដែរ​ក្រុមហ៊ុន Orange Makerបានធ្វើ​ការដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​ដែលជា​ប្រភេទ​បច្ចេកវិទ្យា 3D printing technologyក្នុង​ទំរង់​ជា Heliolithographic 3D printer។ 

image

ដំណើរការ​របស់ Heliolithography (HL) 3D printingនេះ​គឺ​ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន​Orange Maker ដើម្បី​ផ្តល់អោយ​អតិថិជន​និង​អ្នកប្រើប្រាស់​ជាមួយនូវ  ”ការប្រើប្រាស់ពេញលេញ”  នៅពេល​ប្រៀបធៀប​ជាមួយ Stereolithography  (SL)។

Heliolithography 3D printing បានផ្តល់​និង​បង្កើន​នូវ​ល្បឿន​ក្នុងការ​ព្រី​ន , ជម្រើស និង ផ្តល់នូវ​ការ​ព្រី​ន​បាន​ច្រើន​ប្រភេទ ច្រើន​ស​ណ្ថា​ន , ផលិតផល​សម្រេច​ស្អាត មាន​ផ្ទៃ​រលោង (smooth)នៅពេល​ព្រី​ន​រួច, និង​បង្កើន​នូ​វក​ម្រឹត​លម្អិត​ជាង​desktop 3D printerមុន។

ម៉ាស៊ីន​ព្រី​ន​ម៉ូ​ដែល Helios One HL 3D printerនេះ​គឺជា​ម៉ាស៊ីន​ព្រី​ន​ដំបូង​ក្នុង​ខ្សែរ​ស្រ​ឡាយ​នៃ​Heliolithography 3D printers។ ហើយ​ក្រុមហ៊ុន​Orange Makerគឺ​កំពុងតែ​អភិវឌ្ឍន៍​និង​កំពុងតែ​សម្លឹង​រក​ទីផ្សារ​ក្នុង​ការលក់​ផលិតផល​នេះ។

 Helios One HL 3D printerនិង​ត្រូវបាន​ដាក់លក់​ក្នុងពេលឆាប់ៗនេះ​នៅលើ​គេហទំព័រ​របស់​Orange Maker website ផ្ទាល់ និង ត្រូវបាន​ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រហែល​ឆ្នាំ​ក្រោយនេះ។ ខាងក្រោម​នេះ​ជា​វីដេអូ​ដែល​បង្ហាញ​ពី Helios One HL 3D printer៕

ប្រភព៖  3D Printer World