ព័ត៌មាន

Sony Xperia Z3 And Z3 Compact និងដាក់បង្ហាញក្នុងខែកញ្ញានេះ

image

ថ្មីៗនេះដែរ​ទំនងជា​មាននូវ​ពត៌មាន​លម្អិត​មួយ​ដែល​បានបង្ហាញ​ពី​កាលបរិច្ឆេទ​ពី​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Sony Xperia Z3 និង Xperia Z3 compact ដោយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​និង​ត្រូវបាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​នៅ​ខែកញ្ញា​ខាងមុខនេះ។

កាលពីពេល​កន្លងទៅថ្មីៗនេះ​យើង​បានលឺ​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយតៗគ្នា​ថា Sony Xperia Z3 និង Xperia Z3 compact ត្រូវបាន​ប្រកាស់​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014 ក្នុង​ខែកញ្ញា​ដោយ​ពត៌មាន​នេះ​បានមកពី​ឯកសារ​ផ្ទៃក្នុង​ផ្លូវការ​របស់​Vodafone Germany។

ឯកសារ​ដូចដែល​បានបង្ហាញ​ខាងក្រោមនេះ​គឺត្រូវបានប្រើ​សម្រាប់តែ ​internal contest​ សម្រាប់​បុគលិគ្គលក់រាយ នៅ​ចន្លោះ​ថ្ងៃទី1ខែកក្កដា​និង​ថ្ងៃទី 30ខែកញ្ញា​ហើយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​គឺ​ត្រូវបាន​អត្ថ​ធិ​ប្បាយ​ដែរ​នៅក្នុង​ឯកសារ​នោះ ដូច្នេះ​វា​ទំនងជា​និង​ត្រូវបាន​ដាក់លក់​មុន​ថ្ងៃទី30ខែកញ្ញា​នេះ​បន្ទាប់ពី​វា​ត្រូវបាន​ប្រកាស់​ក្នុង​ព្រឹត្តិការណ៍​IFA។

image

ដូចដែល​យើ​បានដឹង​ពីមុន​ពី​លក្ខ​ណះ​សម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Xperia Z3និង  Z3 Compact ដោយ​ម៉ូ​ដែល Sony Xperia Z3 គឺ​ត្រូវបាន​គេ​និយាយថា​និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.2អ៊ីង​ប្រភេទ​Quad HD displayជាមួយនិង​resolutionក​ម្រឹត 2560 x 1440ភិ​ច​ស៊ែ​ល។បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​quad core Snapdragon processorប្រហែលជា Snapdragon 805 និង​អង្គ​ចងចាំ​RAMទំហំ 3GB  អង្គ​ផ្ទុក​ម៉េ​មូ​រី​ទំហំ 32GB  និង​មាន​កាមេរ៉ា​ទំហំ20.7មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលជា Sony Exmor RS camera។

ចំណែកឯ​Xperia Z3 Compact វិញ​ត្រូវបាន​គេ​និយាយ​ដែ​ថា​ត្រូ​វា​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.5អ៊ីង​ក​ម្រឹត HD displayជាមួយនិង resolution ក​ម្រឹត 1920 x 1080 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 801 processor អង់​ចងចាំ​RAMទំហំ​2GB  និង  Adreno 330 GPU។ ផងដែរ​វា​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ20.7មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលមាន​sensorដូច​ទៅ​និង Xperia Z3ដែរ។

 ប្រភព៖  Go2AndroidGforgames