ព័ត៌មាន

ម៉ូ​ដែល​ថ្មី ZTE Nubia Z7បានដាក់​បង្ហាញ​ជា​ផ្លូវការ

image

ថ្មីៗនេះ​ក្រុមហ៊ុន​ZTEបានធ្វើការ​ប្រកាស់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​របស់ខ្លួន​មួយ​ដែលជា​ប្រភេទ Android smartphoneដែលមាន​ឈ្មោះថា ZTE Nubia Z7។ ហើយ​ម៉ូ​ដែល​នេះ​ក៏ត្រូវ​បាន​គេ​ប្រកាស់​ផងដែរ​នៅក្នុង​ប្រទេស​ចិន។ ជាពិសេស​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈ​ដ៏​គួរអោយ​ចាប់អារម្មណ៍។

image

ជាមួយនិង​ការ​ឌី​ស្សាញ​ប្រកបទៅដោយ​បច្ចេកវិទ្យា​ទំនើប ZTE Nubia Z7ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.5អ៊ីង ប្រភេទ Quad HD display ដែលមាន resolution ក្នុង​ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 801 processor ដែលមាន​ល្បឿន 2.5GHz។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 3GB  ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ  32GB ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខក្រោយ។ ដោយនៅ​ផ្នែក​មុខ​មាន​កាមេរ៉ា​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​ផ្នែក​ក្រោយ​មាន​កាមេរ៉ា​ទំហំ13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលជា​ប្រភេទ។

image

ក្រៅពីនេះ ZTE Nubia Z7 ក៏មាន​លក្ខណៈ​ផ្សេ​ត​ទៀត​រួមមាន 4G LTE មាន​រន្ធ​ស៊ីម​កាត​ពីរ  custom user interfaceរបស់ ក្រុមហ៊ុន ZTE ក្នុង​ទំរង់​ជា Nubia UI។ ចំណែកឯ​តម្លៃ​វិញ  ZTE Nubia Z7និង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ប្រហែលជា 557ដុល្លា​សហរដ្ឋអាមេរិក។

ស្របពេល​ក្នុងការ​ប្រកាស់​ម៉ូ​ដែល ZTE Nubia Z7 ផងដែរ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ប្រកាស់​ម៉ូ​ដែល Nubia Z7 Max និង Nubia Z7 Mini៕

ប្រភព៖  ZTEGforgames