កាលពីម្សិលមិញនេះដែរក្រុមហ៊ុន Asus បានប្រកាស់បង្ហាញហ្វូនម៉ូដែល PadFone S និង LTE-capable version ហើយស្មាតហ្វូនទាំងពីរម៉ូដែលនេះត្រូវបានគេដាក់លក់ជាផ្លូវការនៅក្នុងប្រទេសតៃវ៉ាន់ និងមិនយូរប៉ុន្មានទៀតនោះទេស្មាតហ្វូនទាំងពីរម៉ូដែលនេះដែរនិងត្រូវបានគេដាក់ក្នុងទីផ្សារដ៏ទៃទៀត។
PadFone S ស្មាតហ្វូនមួយនេះត្រូវបំពាក់មកជាមួយនិងខួរក្បាលប្រភេទ Snapdragon 801 processor ដែលផ្តល់splash-proof coatingនិងអាចប្រើបាននូវប្រព័ន្ធសាកថាមពលថ្ម wireless charging។ ជាមួយគ្នានេះផងដែរ PadFone Sត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ5អ៊ីងនិងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ។ ម៉ូដែលPadFone S ត្រូវបានគេលក់ក្នុងប្រទេសតៃវ៉ាន់ក្នុងតម្លៃ 500ដុល្លា។
ចំណែកឯម៉ូដែល ZenFone 5 LTE គឺត្រូវបានគេដាក់លក់ក្នុងតម្លៃប្រហែលជា234ដុល្លាដែលម៉ូដែលនេះត្រូវបានគេរចនាឡើងដោយភ្ជាប់មកជាមួយខួរក្បាលប្រភេទ Qualcomm processor (a quad-core 1.2GHz Snapdragon 400)និងដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4 KitKat។ ផ្នែកផ្សេងទៀតនៃស្មាតហ្វូនមួយនេះរួមមានអេក្រង់ទំហំ 5អ៊ីង 720p IPS display,កាមេរ៉ាក្រោយទំហំ 8មេហ្កាភិចស៊ែល អង្គចងចាំទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB និង ថាមពលថ្ម 2,110 mAh battery៕
ប្រភព៖ Phone Arena