ព័ត៌មាន

វិធីសាស្រ្តក្នុងការស្វែងរក iPhone, iPad ឬ Mac ដែលបានបាត់

នៅក្នុងពេលបច្ចុប្បន្ននេះ Apple iPhone, Tablet ឬ Mack គឺជាផលិតផលដែលពេញនិយមបំផុតសម្រាប់មុខជំនួញ។ នៅពេលនេះ នៅពេលដែលលោកអ្នកបានបាត់បង់នូវ iPhone និង ឧបករណ៍ផ្សេងទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធី  Find My iPhone, Find My iPad, Find My Mac បានហើយ។

image

Find My គឺជា Feature ថ្មីមួយនៅក្នុង Apple iCloud Service ហើយលោកអ្នកអាចធ្វើការ Enable នូវ Feature របស់វាបានតាមរយៈការចូលទៅបើក Setting > iCloud > Find My iPhone / Find My iPad។

ប្រសិនបើអ្នកមិនទាន់មាន iCloud នោះទេ អ្នកត្រូវតែធ្វើការ Setup នូវ iCloud Account ។

 image

នៅលើ Mac អ្នកត្រូវតែចូលទៅបើក System Preferences Windows (Apple Menu  > System Preferences) បន្ទាប់មក ចុចនៅលើ iCloud icon រួចចុចនៅលើ Checked របស់ Find My Mac ។ ប្រសិនបើអ្នកគ្មាន iCloud នោះអ្នកត្រូវតែ Set Up iCloud នៅត្រង់នេះដែរ។

 image

សូមចងចាំថា អ្នកត្រូវតែប្រើប្រាស់នូវ​Password ដែលខ្លាំង ព្រោះថា​Password ដែលងាយអ្នកអាចនឹងត្រូវបានគេ Hack និងលួចយកពត៌មានជាក់ជាមិនខាន។

បន្ទាប់ពីធ្វើការ Signin ជាមួយនឹង Apple ID​ រួចរាល់ហើយ នៅលើ iCloud Website សូមចុចនៅត្រង់ Find My iPhone iCon ។

 image

បន្ទាប់ពីធ្វើការតម្លើងរួចរាល់ហើយ អ្នកត្រូវធ្វើការចុចនៅលើ Menu ដែលអ្នកចង់បាននោះ។ ចូរចងចាំថា អ្នកត្រូវតែមាន Internet ដើម្បីធ្វើការ Access ទៅលើកម្មវិធីនេះ ។

 image

នៅលើកម្មវិធីនេះ អ្នកអាចប្រើប្រាស់នូវ Command ដូចជា

–       Play Sound សម្រាប់បង្ហាញសំលេងរោទិ៍ប្រមាណជាពីរនាទីនៅលើឧបករណ៍នេះ។

–       Lost Mode (iPhones និង​iPads) សម្រាប់ធ្វើការបង្ហាញពីទីតាំងរបស់ឧបករណ៍ដែលបាត់បង់របស់អ្នក។

–       Lock (MACs) សម្រាប់ធ្វើការ Remote Lock នៅលើ Macs របស់លោកអ្នក។ ប្រសិនបើអ្នកមិនមាន Password Login នោះទេ អ្នកអាច Boot នៅលើ Windows, Linux និង OS ផ្សេងទៀតផង ។

–       Erase សម្រាប់ប្រើប្រាស់ក្នុងការលុបនូវ Business Data និង Sensitive Personal Data ។

image