ថ្មីៗនេះមានពាក្យចចាមអារ៉ាមបាននិយាយតៗគ្នាថាក្រុមហ៊ុន Microsoftនិងធ្វើការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroidក្រោមឈ្មោះBrandរបស់ពួកគេថា Nokia Lumia brand ដែល brand គឺជាឈ្មោះដែលពួកគេប្រើសម្រាប់ឧបករណ៍ Windows Phoneរបស់ពួកគេពីមុន។
ក្រុមហ៊ុនMicrosoft ក៏មានស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android រួចមកហើយដែលស្មាតហ្វូនទាំងនោះស្ថិតនៅក្រោមឈ្មោះ brand ថាNokia X ហើយនាពេលនេះដែរមាន conceptនិងរូបរាង ពីអ្វីដែលស្មាតហ្វូន Nokia Lumia Android ពីអ្នកឌីស្សាញម្នាក់គឺលោក Vishal Bhanushali ដែលស្មាតហ្វូនមួយនេះមានឈ្មោះថាNokia Lumia X។
ស្មាតហ្វូនរបស់ Microsoftម៉ូដែល Nokia X និង Nokia X2 គឺជាដែលមានតម្លៃថោកសមរម្យ និងមិនសូវជាចំណាយទុនច្រើនក្នុងការផលិត។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនពិតជាធ្វើការផលិតNokia Lumia X យើងអាចរំពឹងទុកថាស្មាតហ្វូនមួយនេះនិងភ្ជាប់មកជាមួយលក្ខណៈសម្បតិ្តទំនើបនិងទាន់សម័យបំផុត។
ដូចដែលអ្នកបានឃើញវិដេអូពីដែលបង្ហាញពី conceptនិងរូបភាពមួយចំនួន Nokia Lumia Xភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការAndroid 5.0 Lនិងមានលក្ខណៈសម្បតិ្តកាមេរ៉ាទំហំ 20មេហ្កាភិចស៊ែលប្រភេទ Nokia Pureview camera។
ពីប្រភពមួយចំនួនដែលបានលេចលឺពីពេលកន្លងទៅបានអោយដឹងថាក្រុមហ៊ុន Microsoftនិងនាំយកនូកម្មវិធីAndroid appsដាក់បញ្ចូលទៅក្នុងឧបករណ៍ Nokia Lumia Windows Phoneរបស់ពួកគេ។
ប្រសិនបើក្រុមហ៊ុនMicrosoft បានសម្រេចចិត្តថានិងដាក់បង្ហាញ Android ស្មាតហ្វូនមែន វាប្រាកដជាទទួលបានប្រជាប្រិយភាពជាច្រើនជាមិនខាន ហើយនិងធ្វើអោយក្រុមហ៊ុនទទួលបានប្រិយមិត្ត Android ជាច្រើនពីព្រោះពួកគេមានចំណាប់អារម្មណ៍ជាមួយនិងឧបករណ៍ Nokia Lumia និង Windows Phone platform៕
ប្រភព៖ Vishal Bhanushali