ព័ត៌មាន

Voombox-Ongo Waterproof Bike Speaker មានតម្លៃសមរម្យ

image

ការ​ស្តាប់​តន្ត្រី​នៅពេល​អ្នកជិះ​កង់​ជួនកាល​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​ដោយ​មិនដឹង​ខ្លួន​ជាពិសេស​ប្រសិនបើ​អ្នក​ប្រើ​កាស់(headphones) ដាក់ចូល​ទៅក្នុង​ត្រចៀក​របស់​អ្នក​ដោយ​ពួកវា​បានធ្វើអោយ​អ្នក​មិន​បានលឺ​សម្លេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ជុំវិញ​អ្នក។

ជាមួយនិង​ឧបករណ៍​បំពង​សម្លេង​ដែល​ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន Divoom  គឺ​ប្រភេទ waterproof portable bike speakerដែល​ត្រូវបាន​គេ​អោយ​ឈ្មោះថា Voombox-Ongo ដែល​វា​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​យ៉ាង​ពិសេស​ដើម្បី​ប្រើ​ភ្ជាប់​ជាមួយនិង​កង់​របស់​អ្នក។

ឧបករណ៍​បំពង​សម្លេង Voombox-Ongoនេះ​មាន​ទម្ងន់​ត្រឹមតែ14 ounces និង​មាន​ទំហំ5.5 x 2.5 x 3 អ៊ីង​ដែល​សាក​សម​ក្នុងការ​ទុកដាក់ ហើយ​វា​បាន​បំពាក់​មកជា​មួយ neodymium magnet drivers ទំហំ 1.5អ៊ីង ជាមួយ passive subwoofer radiator ដែល​ចែកចាយ​សម្លេង​ក្នុង​ក​ម្រឹត 7 វ៉ា​ត់។

ឧបករណ៍​បំពង​សម្លេង​ជាប់​និង​កង់​នេះ​ផងដែរ​បាន​បំពាក់​មក​នូវ​rechargeable battery ដែល​អាច​ធ្វើការ​ដំណើរការ​តន្ត្រី​បាន​រហូតដល់ 8 ម៉ោង និង​single charge និង​ភ្ជាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដោយ​ការប្រើ​បច្ចេកវិទ្យា​low-energy Bluetooth 4.0 ។

Speaker និង​ថ្ម​នៃ​Voombox-Ongo គឺ​ត្រូវបាន​គ្រប់​ដោយ​ស្រោម​ការ​ទឹក​ដែល​អាចអោយ​អ្នកប្រើប្រាស់​ប្រើ​វា​បាន​គ្រប់​រដូវ​កាល​ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ក៏ដោយ។ ជាពិសេស​ទៅទៀត​នោះ​ឧបករណ៍​នេះ​មាន​ជម្រើស​ពណ៌​ធម្មជាតិ​ស្រស់ស្អាត​ដូចជា ពណ៌​ខៀវ បៃតង ស ក្រហម  ទឹកក្រូច​និង​ពណ៌​ខ្មៅ ហើយ​វា​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ $70តែប៉ុណ្ណោះ៕

image

ប្រភព៖ Divoom