កាលពីសប្តាហ៍មុនយើងបានឃើញជំនាន់ថ្មីមួយរបស់LG G3 គឺម៉ូដែល LG G3 Primeដែលស្មាតហ្វូនមួយនេះទំនងជាត្រូវបានគេដាក់លក់នៅលើគេហទំព័រក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណែកឯពេលនេះដែរមានពត៌មានលេចលឺថាស្មាតហ្វូនមួយនេះនិងត្រូវបានដាក់បង្ហាញក្នុងខែនេះ។
ដូចដែលពត៌មានពីមុនដែលបានអោយដឹងថាស្មាតហ្វូនមូយនេះ LG G3 Prime និងទទួលបាន Bluetooth certification ហើយវាត្រូវបានគេនិយាយថាវានិងភ្ជាប់មកជាមួយលក្ខណៈសម្បត្តិជាច្រើន ពីការupgradeពីជំនាន់ G3។
ជាមួយនិងការឌីស្សាញស្មាតហ្វូនម៉ូដែល LG G3 Prime ត្រូវបានគេនិយាយថានិងបំពាក់មកជាមួយអេក្រង់កម្រឹតភ្លឺច្បាស់ដូចទៅនិងប្រភេទ quad HD displayដែរដែលមាន resolutionកម្រឹត 2560 x 1440 ភិចស៊ែល។ចំណែកឯ processor និងត្រូវបាន update ទៅជាSnapdragon 805 processorដែលជា quad core processorជាមួយនិងល្បឿន 2.5GHz និងអង្គចងចាំ RAM ទំហំ 3GB។
លក្ខណៈផ្សេងទៀតនៃស្មាតហ្វូនមួយនេះរួមមាន Adreno 420 GPU សម្រាប់បង្កើតក្រាហ្វិកកាមេរ៉ាមុខទំហំ 2.1 មេហ្កាភិចស៊ែល កាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចស៊ែលដែលអាចចាប់យកវីដេអូកម្រឹត4K video , LTE-A ដែលផ្តល់ល្បឿនរហូតដល់ 225Mbps៕
ប្រភព៖ geeky-gadgets