ព័ត៌មាន

មានការលេចធ្លាយពីរូបភាពរបស់​Google Play Store ថ្មី​

image

ក្រុមហ៊ុន Google បាន​រំពឹងទុក​ថា​និង​ប្រកាស់​នៅ​ការ​ឌី​ស្សាញ​ថ្មី​មួយ​នៃ Google Play Store នៅពេលដែល​ពួកគេ​ប្រកាស់ Android 5.0 L ។ នាពេល​នេះដែរ​ក៏មាន​រូបភាព​មួយចំនួន​ត្រូវបាន​លេច​ធ្លាយ​ពី​Play Store ថ្មី​នេះ។

រូបភាព​ទាំងនេះ​បានបង្ហាញ​ពី​រូបរាង​ថ្មី​នៃ Google Play Store ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជា​រូបរាង​ដំបូង​តែប៉ុណ្ណោះ។ ដូច្នេះ​វា​ទំនងជា​និង​មានការ​ផ្លាស់​ផ្តូ​រ​នៅពេល​ដែរ​វា​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ។

image

យោងទៅតាម​គេហទំព័រ  Android Police បានអោយដឹងថា Google Play Store ថ្មី​នេះ​បាន​ប្រើ Material Desingថ្មី​របស់ Googleដែល​ផ្តោតទៅលើ​មាតិការ​ច្រើន​ដូចដែល​អ្នក​បានឃើញ​នៅក្នុង​រូបភាព​ស្រាប់។ ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ណាមួយ​បានបញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការប្រកាស់ Play Storeនោះទេ៕

image

ប្រភព៖  Android Police