ព័ត៌មាន

ការពន្យល់ពី Android USB Connections : MTP, PTP, និង USB Mass Storage

នៅពេលដែលលោកអ្នកប្រើប្រាស់នូវ ឧបករណ៍ Android ស៊េរីទាបនោះ ឧបករណ៍របស់លោកអ្នកនឹងទ្រទ្រង់នូវ USB Mass Storage ហើយចំពោះឧបករណ៍ Android ស៊េរីខ្ពស់វិញគឺវាទ្រទ្រង់នូវ MTP ឬ PTP ប្រូតូកូល ហើយលោកអ្នកអាចជ្រើសរើសជម្រើសណាមួយដែលលោកអ្នកពេញចិត្ត។

ដើម្បីជ្រើសរើស USB Connection Protocol សូមលោកអ្នកចូលទៅកាន់ Settings > Storage > USB Computer Connection ។

image

ហេតុអ្វីបានជាស្មាតហ្វូនទំនើបមិនស្គាល់ USB Mass Storage?

USB Mass Storages ត្រូវបានគេស្គាល់ថាជា USB MSC ឬ UMS ដែលជាស៊េរីជំនាន់ដំបូងរបស់ Android សម្រាប់ទាក់ទងទៅកាន់កុំព្យួទ័រ ។ នៅពេលដែលលោកអ្នកភ្ជាប់វាទៅកាន់កុំព្យួទ័ររបស់លោកអ្នក វានឹងបង្ហាញឃ្លាថា “Connect Storage to PC” ដែលជាប៊ូតុងសម្រាប់ភ្ជាប់ពីស្មាតហ្វូនរបស់អ្នកទៅកាន់កុំព្យូទ័រ។

USB Mass Storage ជាពពួកដែលប្រើប្រាស់ Flash Drives, និង External Hard Drives ឬ SD Cards ហើយការភ្ជាប់នេះគឺដើម្បីឲ្យវាក្លាយជា Internal Drives ។

 image

នៅពេលខ្លះលោកអ្នកអាចពិនិត្យមើល Device របស់លោកអ្នកដែលមានមុខងារជា USB Storage និង​System Storage ផងដែរ។

 image

ក្រោយមកទៀត ការភ្ជាប់ទំនាក់ទំនងជាមួយនឹង Android Smartphone ឬ Tablet ត្រូវបានប្រើប្រាស់នូវ USB Storage Device ដែរតែជាប្រភេទ MTP ឬ PTP។

 image

តើ MTP ជាអ្វី?

MTP គឺជា “Media Transfer Protocol” ។ នៅពេលដែល Android ប្រើប្រាស់ប្រូតូកូលនេះ វានឹងភ្ជាប់កុំព្យូទ័ររបស់លោកអ្នកដូចជា “Media Device” ផងដែរ ហើយវាមានតួនាទីសម្រាប់ធ្វើការ Transfer នូវ​ Audio Files ទៅជា​ Digital Music Player ដោយប្រើប្រាស់នូវ Windows Media Player និងកម្មវិធីដែលស្រដៀងទៅនឹងកម្មវិធី iTUnes ផងដែរ។

 image

សរុបមក MTP មានមុខងារច្រើនស្រដៀងទៅនឹង USB Mass Storage ដែរ។ ក៏ប៉ុន្តែ នៅលើ Apple វាមិនទ្រទ្រង់ MTP ទេ។

 image

តើ PTP គឺជាអ្វី?

PTP គឺជា “Picture Transfer Protocol” ហើយនៅពេលដែល Android ប្រើប្រាស់នូវប្រូតូកូលនេះ វានឹងភ្ជាប់កុំព្យូទ័រនេះជាទម្រង់ Digital Camera។

MTP គឺពឹងផ្អែកទាំងស្រុងទៅលើ PTP សម្រាប់ទាញយករូបភាពជាលក្ខណៈ Digital Camera ។

ចំពោះ Mac OS X គឺទ្រទ្រង់នូវ Protocol នេះហើយលោកអ្នកអាចប្រើប្រាស់ PTP Mode ដើម្បី Transfer ​រូបភាពពី Android ទៅកាន់ Mac តាមរយៈ USB Connection ថែមទៀតផង។

 image

សូមចងចាំថា  USB Mass Storage គឺជាជំនាន់ចាស់របស់ Android ហើយប្រសិនបើអ្នកចង់ប្រើប្រាស់ MTP លុះត្រាតែស្មាតហ្វូនរបស់លោកអ្នកស្គាល់ PTP ។