ព័ត៌មាន

របៀប​កែប្រែ​ភ្នែក​ដែលមាន​ស្នាម​ព​ណ៌ក្រហម​ជាមួយនិង​Photos appនៅលើ iPhone និង iPad

  គ្មាន​កាមេរ៉ា​ណាមួយ​ដែលមាន​សមត្ថភាព​ល្អឥតខ្ចោះ​សម្រាប់ iPhone និង iPadនោះទេ។ បញ្ហា​មួយ​ដែលជា​សម​ញ្ញ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ធ្លាប់បាន​ជួប​នោះ​គឺ​នៅ​ពេ​ដែល​ពួកគេ​ថតរូប​ភាព​គឺ​ពួកគេ​តែងតែ​ជួប​បញ្ហា​ភ្នែក ដែលមាន​ពណ៌​ក្រហម ដែល​បញ្ហា​នេះ​បង្ករ​ដោយ​flash រឺក៏ bad glare។ ជា​សំណាងល្អ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​គឺ​គ្រាន់តែ​ប្រើ Tools នៅក្នុង​កម្មវិធី​រូបភាព Photos app សម្រាប់​កែប្រែ​រូបភាព ដែល​កម្មវិធី​នេះ​បាន​ផ្តល់នូវ​សមត្ថភាព​នូវ​ការ​លប់ចេញ​ពណ៌​ភ្នែក​ដែលមាន​ពណ៌​ក្រហម ដើម្បី​ធ្វើ​ដូចនេះ​គ្រាន់តែ​ត្រាប់​តាម​ប៉ុន្មាន​វិធី​ដូចខាងក្រោម​នេះ​ជាការ​ស្រេច៖

image

 ដំបូង​ដំណើរការ Photos app នៅលើ  iPhone រឺ iPadរបស់​អ្នក

  1. ចុច​យក​រូបភាព​ដែល​អ្នក​ចង់​លុប​ស្នាម​ពណ៌​ក្រហម​នៅលើ​ភ្នែក​ចេញ
  2. បន្ទាប់មក​ចុច​លើ​ប៊ូ​តុង  Edit នៅ​ផ្នែក​ខាងស្តាំ
  3. ចុច​យក redeye correction tool នៅ​ផ្នែក​ខាងក្រោម​នៃ navigation
  4. ពង្រីក ហើយ​ចុច​លើ​ភ្នែក​ដែលមាន​ពណ៌​ក្រហម​ដែល​អ្នក​ចង់​កែប្រែ
  5. ភ្លាមនោះ​ភ្នែក​ដែលមាន​ស្នាម​ពណ៌​ក្រហម​ត្រូវបាន​ដោះស្រាយ បន្ទាប់មកទៀត​ចុច​លើ Apply
  6. ចុងក្រោយ​ចុច​យក Save

image

image

 

 ប្រភព៖ imore