នាអំឡុងពេលថ្មីនេះ យើធ្លាប់បានលឺពាក្យចចាមអារ៉ាមជាច្រើនបាននិយាយតៗគ្នាថាទូរស័ព្ទស្មាតហ្វូនដែលមិនទាន់បានបង្ហាញខ្លួនម៉ូដែល iPhone 6 ផងនោះនិងទទួលបានការ updateនូវបច្ចេកវិទ្យា Touch ID fingerprint sensorដែលនិងភ្ជាប់មកជាមួយនូវការកែប្រែយ៉ាងគួរអោយកត់សម្គាល់ពីជំនាន់ដែលត្រូវបានប្រើរួចមកហើយនៅលើម៉ូដែល iPhone 5S។
នាពេលនេះដែរមានរូបភាពមួយបានបង្ហាញថា fingerprint sensor របស់ iPhone 6 នៅបន្ទាប់ពី sensor ដែលមានស្រាប់ពីម៉ូដែល iPhone 5S របស់ក្រុមហ៊ុន Apple។ រូបភាពខាងក្រោមបង្ហាញTouch ID sensor ពីម៉ូដែលiPhone 5Sនៅផ្នែកខាងលើ ហើយ sensor ពី iPhone 6 គឺនៅផ្នែខាងក្រោម។
ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពស្រាប់sensorទាំងពីរមានការឌីស្សាញស្រដៀងគ្នា ក៏ប៉ុន្តែក៏មានភាពខុសគ្នាបន្តិចបន្តូច។ ប្រព័ន្ធsensorថ្មីនេះត្រូវបានគេនិយាយថាគឺមានស្ថេរភាពសុវត្ថិភាពយូរជាងម៉ូដែលមុននិងមានមុខងារច្រើនជាងមុន។ ក្រុមហ៊ុន Apple បានរំពឹងទុកថានិងប្រើប្រព័ន្ធTouch ID sensorថ្មីនេះនៅក្នុង iPad Air 2 និងiPad Mini 3ដែរ។
ជាមួយគ្នានេះដែរក្រុមហ៊ុនAppleក៏ត្រូវបានគេនិយាយអោយដឹងផងដែរថានិងធ្វើការដាក់បង្ហាញiPhone 6ចំនួនពីរ Version ដែលមួយមានអេក្រង់ទំហំ 4.7 អ៊ីង និងមួយទៀតមានអេក្រង់ទំហំ 5.5អ៊ីង ។
យើងរំពឹងទុកថាម៉ូដែលដែលមានអេក្រង់ទំហំ 4.7 អ៊ីងនិងដាក់បង្ហាញក្នុងខែកញ្ញានេះ ។ ប៉ុន្តែចំពោះម៉ូដែលដែលមានអេក្រង់ទំហំ 5.5 អ៊ីងបានអោយដឹងថាការដាក់បង្ហាញនិងពន្យារពេល។ ផងដែរ iPhone 6និងបង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍សន្និសិទការសែតមួយនៅថ្ងៃទី 9ខែកញ្ញានេះជាមួយនាឡិការ Apple iWatch ហើយក៏ត្រូវបានគេនិយាយផងដែរថាស្មាតហ្វូនមួយនេះនិងដាក់លក់នៅថ្ងៃទី 19ខែដដែល៕
ប្រភព៖ Nowhereelse