ព័ត៌មាន

CloudFone GEO 401q+ គឺជាស្មាតហ្វូនសម្រាប់យុវវ័យ

image 

កាលពី​ខែធ្នូ​មុន​ក្រុមហ៊ុន CloudFone បានធ្វើ​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម្រាប់ យុវវ័យសម័យថ្មី មួយម៉ូដែល ដែល​មានឈ្មោះថា GEO 400q។ ដោយ​ការមើលឃើញ​ពី​កា​រវិ​វ​ត្តិ​ន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ផ្លាស់​ផ្តូ​រ​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បាន​បង្ហាញថា​យុវវ័យ គឺជា គោលដៅសំខាន់ដ៏ពិតប្រាកដ​សម្រាប់​ផ្លាស់​ផ្តូ​រ​សង្គម។ នេះហើយ​គឺមូលហេតុ​ធ្វើអោយ​ក្រុមហ៊ុន​CloudFoneបាន​ព្យាម​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល GEO 400q ដើម្បី​បំពេញតម្រូវការ​នេះ ហើយ​ខ្លួនក៏​កំពុងតែ​ព្យាយាម​កែប្រែ​ទៅកាន់ CloudFone GEO 401q+។

ម៉ូ​ដែល CloudFone GEO 401q+ គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ទំហំ 4អ៊ីង និង​ជា​ប្រភេទ quad-core Android smartphone ដែល​ត្រូវបាន​គេ​រចនា​ឡើង​ដោយមាន​រូបរាង​ស្រស់ស្អាត ទំនើប​ទាន់សម័យ។

image

 

សម្រាប់​បំពេញតម្រូវការ​របស់​យុវជន​សម័យថ្មី CloudFone GEO 401q+ ត្រូវបាន​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​ដោយ​បរិក្ខា​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​ដំណើរការ​នូវ​មុខងារផ្សេង។ ដើម្បី​បង្កើនល្បឿន​ក្នុងការ​ប្រើប្រាស់​ម៉ូ​ដែល​នេះ​បាន​បំពាក់​ដោយ​CPU ទំហំ 1.2GHz ប្រភេទ​Qualcomm Snapdragon quad-core processor  ជាមួយ RAM ទំហំ  1GB ។ជាមួយគ្នា​ដែរ​ក្នុងការ​ផ្ទុក​ឯកសារ​នា​នា វា​បាន​ភ្ជាប់​ដោយ​អង្គ​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 4GB ។ ក្រៅពីនេះ​ក៏មាន​កាមេរ៉ា​ក្រោយ​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​មាន​ថាមពល​ថ្ម 1500mAh ។

image

ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​សង្ខេប​របស់ CloudFone GEO 401q+៖

ប្រព័ន្ធ​ប្រតិ​តប​ត្តិ​ការ

Android 4.3 Jelly Bean

CPU

Qualcomm Snapdragon MSM8212 quad-core 1.2GHz

ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន

RAM ទំហំ​1GB

អេក្រង់

4-inch/ 800 x 480 / WVGA Capacitive Touchscreen

កាមេរ៉ា

ខាងក្រោយ: 5មេ​ហ្កា​ភិ​ច​ស៊ែ​ល

ខាងមុខ : 2មេ​ហ្កា​ភិ​ច​ស៊ែ​ល

ការភ្ជាប់

Wi-Fi 802.11 b/g/n, USB, Bluetooth 4.0

ប្រភេទ​នៃ​ការផ្ទុក

4GB eMMC

microSD រហូតដល់ 32GB

ថាមពល​ថ្ម

1500mAh

ទំហំ

124 x 64 x 10.6ម​ម

ទម្ងន់

140ក្រាម

ពណ៌

ខ្មៅ និង ស

 

ប្រភព​៖h