ព័ត៌មាន

លក្ខណៈថ្មីកាន់តែងាយស្រួលជាមួយនឹង Find My iPhone

image 

លក្ខណៈ Find My iPhone របស់​ក្រុមហ៊ុន​Apple គឺ​អនុ​ញ្ញា​ត្តិ​អោយ​អ្នកស្វែងរក​ទីតាំង​របស់ iPhone រឺ iPad ប្រសិនបើ​អ្នក​បាន​បាត់​វា។ ហើយ​នាពេល​នេះដែរ​មាន​លក្ខណៈ​ថ្មី​ទៀតហើយ​បាន​បញ្ចូល​ទៅក្នុង Find My iPhone ។

ក្រុមហ៊ុន​Apple បាន​រកឃើញ​នូវ patent filingថ្មីមួយសម្រាប់ Find My iPhone របស់ Apple ហើយ​លក្ខណៈ​ថ្មី​នេះ​បានបង្ហាញ​នូវ​មុខងារថ្មីៗមួយចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​សេ​វ៉ារបស់វា។

patent filing បាន​បង្ហាញថា​លក្ខណៈ​ថ្មី​នេះ​អនុ​ញ្ញា​ត្តិ​អោយ​អ្នកណា​ដែល​បាន​រើស​បាន iPhone រឺ iPad របស់​អ្នក​ដើម្បី​ធ្វើការ​ទាក់ទង​ទៅកាន់​លេខ​ទំនាក់ទំនង​របស់​ន​ណារ​ម្នាក់​នៅក្នុង​ឧបករណ៍​របស់​អ្នកបាន។

ដូច្នេះ ប្រសិនបើ​ន​ណា​ម្នា​ក់បាន​រើស​បាន​ឧបករណ៍​របស់​អ្នក ពួកគេ​និង​អាច​ដំណើរការ រឺ ផ្ញើរ​សារ រឺ ក៏ អ៊ី​ម៊ែ​ល ទៅកាន់​ន​ណារ​ម្នាក់​ដែលមាន​នៅក្នុង contactរបស់​អ្នក​បាន៕

image

ប្រភព៖  Patently Apple