ព័ត៌មាន

Nokia Lumia 635 និងបង្ហាញខ្លួននៅ AT&T នៅថ្ងៃទី 25 ខែកក្កដានេះ

 

ថ្មីៗនេះ​យើង​បាន​នូវ​រូបភាព​ដែល​បាន​លេច​ធ្លាយ​មួយចំនួន​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល AT&T Nokia Lumia 635 ហើយ​នាពេល​ឥឡូវ​នេះដែរ​AT&T បានបញ្ជាក់​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ដាក់លក់​នៅ​AT&T នៅ​ថ្ងៃទី25ខែកក្កដា​ខាងមុខនេះ។

មិន​ត្រឹម​តែមាន​រូបរាង​គួរអោយ​ទាក់ទាញ និង មាន​ពណ៌​ស្រស់ស្អាត ស្មា​ត​ហ្វូ​ន​មួយ​នេះ​មានការ​រចនា​ដោយ​បរិក្ខា​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​បំពាក់​ដោយ​អេក្រង់​ទំហំ 4.5 អ៊ីង​ដែលមាន​resolution ក្នុង​ក​ម្រឹត 854 x 480ភិ​ច​ស៊ែ​ល និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់ Microsoft គឺ Windows Phone 8.1។

ក្នុងការ​ដំណើរការ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia Lumia 635 គ្រប់គ្រង​ល្បឿន​ដោយ CPU ប្រភេទ quad core Snapdragon 400 ដែលមាន​ល្បឿន1.2GHz អង្គ​ចងចាំ​ជំនួយ​ល្បឿន​មាន​ទំហំ​512MBរបស់ TAM និង​មាន​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​8GB ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​Nokia Lumia 635 ក៏មាន​រន្ធ microSD card ដែល​អាច​បន្ថែម​នៃ​ការផ្ទុក​ម៉េ​មូ​រី​ខាងក្រៅ​រហូតដល់​ទំហំ  128GB។

បន្ថែម​ទៅទៀត​នោះ សម្រាប់​រយះពេល​នៃ​ការប្រើប្រាស់​វិញ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម​ក​ម្រឹត 1830 mAh battery។ នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាច​ចាប់យក​វីដេអូ​ក​ម្រឹត  720p HD video និង​មាន​មុខងារ​ដូចជា  auto-focus ក៏ប៉ុន្តែ Nokia Lumia 635មិនមាន​កាមេរ៉ា​មុខ​ទេ។ សម្រាប់​ពត៌មាន​លម្អិត​បន្ថែម​ពី​Nokia Lumia 635គឺមាន​នៅលើ​គេហទំព័រ AT&T ៕

image

ប្រភព៖  AT&T