ថ្មីៗនេះក្រុមហ៊ុន ASUS បានធ្វើការបង្ហាញពីតម្លៃនៃស្មាតហ្វូនស៊េរី ZenFone នៅក្នុងប្រទេសភីលីពីនអំឡុងពេលព្រឹត្តិការណ៍មួយត្រូវបានប្រារព្ធកាលពីយប់ម្សិលមិញនៅឯ BGC។ ការដាក់តម្លៃនោះគឺបានសម្លឹងមើលទៅក្នុងការប្រកួតប្រជែងនៃការកើនឡើងនូវតម្លៃរបស់ស្មាតហ្វូននៅក្នុងទីផ្សារ។
ម៉ូដែល ZenFone 4 ស្មាតហ្វូនដែលមានទំហំតូចជាងគេបំផុតក្នុងចំណោមទូរស័ព្ទទាំងបីនេះ ហើយផងដែរវាក៏មានតម្លៃទាបជាងគេដែរដែលមានតម្លៃត្រឹមតែ PhP 3,995 នៃរូបីយប័ណភីលីពីន។ ចំណែកឯម៉ូដែលZenFone 5 មានតម្លៃ PhP 6,495 ។ ដែលគួរអោយភ្ញាក់ផ្អើលទៅទៀតនោះគឺម៉ូដែល ZenFone 6 គឺត្រូវបានគេដាក់តម្លៃខ្ពស់ជាងម៉ូដែលទាំងពីរនោះដល់ទៅពីរដងគឺ PhP 11,995។
ទាំងនេះគឺលក្ខណៈសម្បត្តិដែលបានបំពាក់នៅស្មាតហ្វូនទាំងបីម៉ូដែលនេះ ដែលបានផ្តល់ដោយក្រុមហ៊ុនASUS៖
ZenFone 4
– អេក្រង់ : 4អ៊ីង TFT LCD, 800 x 480 (233ppi)
– CPU : Intel Atom Z2520 1.2GHz dual-core w/ Hyper-Threading technology
– អង្គចងចាំ : 1GB RAM
– ម៉េមូរី : 8GB នៅក្នុងម៉ាស៊ីន
– រន្ធ microSD : អាចពង្រីកបាន 64GB
– កាមេរ៉ាក្រោយ : 5 មេហ្កាភិចស៊ែល
– កាមេរ៉ាមុខ : ប្រភេទ VGA front camera
– ថាមពលថ្ម : 1600mAh
– ប្រព័ន្ធប្រតិបត្តិការ: Android 4.3 Jelly Bean (upgradable to 4.4 KitKat)
– ទំហំ : 124.4 x 61.4 x 11.2 មម
– ទម្ងន់ : 115ក្រាម
ZenFone 5
– អេក្រង់ : 5អ៊ីង IPS+ LCD w/ Gorilla Glass 3, 1280 x 720 (294ppi)
– CPU : intel Atom Z2560 1.6GHz dual-core w/ Hyper-Threading technology
– អង្គចងចាំ : 2GB RAM
– ម៉េមូរី : 8GB នៅក្នុងម៉ាស៊ីន
– រន្ធ microSD : ពង្រីកបានទំហំ 64GB
– កាមេរ៉ាក្រោយ : 8 មេហ្កាភិចស៊ែល w/ LED flash
– កាមេរ៉ាមុខ : 2 មេហ្កាភិចស៊ែល
– ថាមពលថ្ម : 2110mAh battery
– ប្រព័ន្ធប្រតិបត្តិការ: Android 4.3 Jelly Bean (upgradable to 4.4 KitKat)
– ទំហំ : 148.2 x 72.8 x 10.3 មម
– ទម្ងន់ : 144 ក្រាម
ZenFone 6
– អេក្រង់ : 6អ៊ីង IPS+ LCD w/ Gorilla Glass 3, 1280 x 720 (247ppi)
– CPU : intel Atom Z2560 1.6GHz dual-core w/ Hyper-Threading technology
– អង្គចងចាំ : 2GB RAM
– ម៉េមូរី : 16GB នៅក្នុងម៉ាស៊ីន
– រន្ធ microSD : ពង្រីកបានទំហំ 64GB
– កាមេរ៉ាក្រោយ : 13 មេហ្កាភិចស៊ែល w/ LED flash
– កាមេរ៉ាមុខ : 2មេហ្កាភិចស៊ែល
– ថាមពលថ្ម : 3200mAh battery
– ប្រព័ន្ធប្រតិបត្តិការ: Android 4.3 Jelly Bean (upgradable to 4.4 KitKat)
– ទំហំ : 166.9 x 84.3 x 9.9មម
– ទម្ងន់ : 200ក្រាម