ព័ត៌មាន

Facebook គឺកំពុងតែធ្វើតេសពីប៊ូតុង” Buy Button ”

 image

ថ្មីៗនេះ ក្រុមហ៊ុន Facebookបាន​នឹង​កំពុងតែធ្វើការ​តេស​ប៊ូ​តុង ‘Buy Button’របស់ខ្លួន ដែល​និង​អនុ​ញ្ញា​ត្តិ​អោយ​អ្នកធ្វើ​ការទិញ​នូវ​ទំនិញ​ដោយផ្ទាល់​នៅលើ​គេហទំព័រ​របស់ Facebook ដោយ​មិនបាន​ចាក់ចេញ​ទៅកាន់​គេហទំព័រ​ផ្សេង​ទៀតឡើយ។

លក្ខណៈ​ថ្មី​នេះ​អាចអោយ​អ្នកធ្វើ​ការទិញ​ទំនិញ​ក្នុង​គេហទំព័រ​នៅក្នុង​គេហទំព័រ Facebook លើ​ទំព័រ news feed, ក្នុង Facebook post និង adverts។

ជំនួស​អោយ​ការ​ចុច​លើ linkទៅកាន់​គេហទំព័រ​របស់​អ្នកលក់​ដើម្បី​ទិញ​អ្វីមួយ ឥឡូវនេះ​គឺ​អ្នក​គ្រាន់តែ​ធ្វើបែបនេះ​នៅក្នុង​គេហទំព័រ Facebookក៏បាន ដោយ​មិនចាំបាច់​ចំណាយពេល​ក្នុងការ​ដំណើរការ​ច្រើន​ដំណាក់​ដោយសារតែ​ទិញ​ឥ​វ៉ាន់​មួយ​មុខ​នោះទេ។ ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ផងដែរ​ថា​លក្ខណៈ​ថ្មី​នេះ​គឺ​ពិត​ជាមាន​សុវត្ថិភាព មិន​មានការ​ក្លែងបន្លំ​នោះទេ។

ក្នុងអំឡុង​ពេលនេះ ក្រុមហ៊ុន​និង​មិន​គិតថ្លៃ ឬ សេវាកម្ម​ចំពោះ​សារ​ជីវ​កម្ម និង ក្រុមហ៊ុន​ណា​ដែល​ប្រើ​Buy Button នោះ​ទែ។ ប៉ុន្តែ​ក្រុមហ៊ុន​និង​គិត​សេវា​នៅ​ថ្ងៃ​អ​នាគ​ត់ ប្រសិនបើ​សេវា​នេះ​មាន​ប្រជាប្រិយភាព។

ការធ្វើ​តេស​សាកល្បង​នៃ​Facebook Buy Button ថ្មី​នេះ​គឺ​បាន​ប្រព្រឹត្ត​នៅក្នុង​សហរដ្ឋអាមេរិក​ហើយ​យើង​សន្ម​ត់​ថា​ការ​តេស​នេះ​និង​មានដំណើរ​ការល្អ ហើយ​លក្ខណៈ​ថ្មី​នេះ​និង​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​ក្នុងពេលឆាបៗនេះ៕

ប្រភព៖  TechCrunchTechMeme