ព័ត៌មាន

របៀប block Facebook game requests នៅលើ iPhone និង iPad

 ប្រសិនបើ​អ្នក​មិន​ចង់​លេង​ហ្គេម  Candy Crush Saga រឺក៏​ហ្គេម​ផ្សេងទៀត​នៅលើ​បណ្តាញ Facebook  ប៉ុន្តែ​វា​នៅតែ​បន្ត​ទទួល requests ពី​មិត្ត​ភ​ក្ត Facebook  របស់​អ្នក អ្នក​ប្រហែលជា​អារម្មណ៍​ធុញទ្រាន់។ ហើយ​ក៏មាន​អ្នកប្រើប្រាស់​Facebook មួយចំនួន​បាន delete រឺ  unfollow នូវ​មិត្ត​ភ​ក្ត​របស់គេ​ដើម្បី​បញ្ឈប់​នូវ game requestទាំងនោះ។

ជា​អកុសល ជួនកាល​មាន​មនុស្ស​មួយចំនួន​មិនបាន​ដឹងថា​ពួកគេ​គឺ​កំពុងតែ​រំខាន់​មិត្ត​ភ​ក្ត​របស់​ពួកគេ។ តែ​ជា​សំណាង មាន​វិធី​ងាយស្រួល​ដើម្បី​បញ្ឈប់ game requestsជាជាង​ការ​delete រឺ  unfollow មិត្ត​ភ​ក្ត​របស់​អ្នក។

  ដើម្បី​បញ្ឈប់ game requests ដំបូង​អ្នក​ត្រូវ ៖ 

  1. បើក Facebook app នៅលើ iPhone រឺ iPad.
  2. ចុច​លើ​ប៊ូ​តុង Moreដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម
  3. ចុច​លើ Settings 
  4. ចុច​លើ Notifications.
  5. ចុច​លើ Mobile Push នៅ​ខាងក្រោម​ផ្នែក How You Get Notifications 
  6. ដោះ check ចេញពី Application Requests និង Application Invites.

image

image