ថ្មីៗនេះស្មាតហ្វូនម៉ូដែលSony Xperia T3 ត្រូវបានចរាចរណ៍ដាក់លក់ក្នុងទីក្រុង ហុងកុង ផងដែរក៏ត្រូវបានដាក់អោយដំណើរការនៃការកាម្ម៉ង់ទិញមុននៅក្នុងប្រទេសអង់គ្លេស។ ចំណែកឯពេលនេះដែរឧបករណ៍នេះត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសតៃវ៉ាន់។
ម៉ូដែល Xperia T3 បានដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4 KitKat គ្រប់គ្រងដំណើរការដោយCPUប្រភេទ quad core 1.4GHz Qualcomm Snapdragon processor អង្គចងចាំ RAMទំហំ 1GB និង ម៉េមូរីទំហំ 8GB។
ប្រសិនបើអ្នកចង់បានទំហំបន្ថែម វាក៏បានបំពាក់មកជាមួយនិង microSD card slotដែលអាចបន្ថែមបានរហូតដល់ទំហំ 32GB ។ ផងដែរ Sony Xperia T3 ក៏មានអេក្រង់ទំហំ5.3 អ៊ីងដែលមាន resolution កម្រិត 1280 x 720ភិចស៊ែល។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ម៉ូដែលXperia T3រួមមានកាមេរ៉ាមុខ ក្រោយ ដោយផ្នែកខាងមុខមានទំហំ 1.1 មេហ្កាភិចស៊ែលសម្រាប់ video chat និងផ្នែកខាងក្រោយមានទំហំ 8 មេហ្កាភិចស៊ែលប្រភេទ Sony Exmor camera សម្រាប់ថតរូបភាព និង វីដេអូ។ស្មាតហ្វូនមួយនេះផងដែរក៏បានបំពាក់មកដោយបច្ចេកវិទ្យា 4G LTE, WiFi , Bluetooth និង មានថាមពលថ្ម 2500 mAh។
Xperia T3ម៉ូដែលថ្មីនេះគឺត្រូវបានដាក់លក់ក្នុងតម្លៃ NT$ 10,990 ក្នុងប្រទេសតៃវ៉ាន់ប្រហែលជា $366 ហើយម៉ូដែលនេះនិងចរាចរណ៍លក់នៅលើទីផ្សារនាបណ្តារប្រទេសក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Xperia Blog