កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុន Lenovo បានធ្វើការប្រកាស់បង្ហាញនូវផលិតផលស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនគឺម៉ូដែល S850 និង ថេប្ល៊េតម៉ូដែល A8-50 នៅក្នុងព្រឹត្តិការណ៍ការប្រគុំតន្ត្រីតូចមួយនៅក្នុងផ្សារ SM Mall of Asia នៃទីក្រុង Pasay ថ្ងៃទី 19 ខែកក្កដាឆ្នាំ 2014។ ស្របពេលជាមួយគ្នានោះដែរLenovo ក៏បានប្រកាស់ពីទំនាក់ទំនងភាពជាដៃគូរជាមួយនិងក្រុមហ៊ុន Forever 21 ផងដែរ។
ដោយសារតែទូរស័ព្ទដៃបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ និង បានបំរើនូវផលប្រយោជន៍ដល់អ្នកប្រើប្រាស់ វាគឺជារឿងជាសមិនរួចទេថា ស្មាតហ្វូន និង ថេប្ល៊េតគឺជាឧបករណ៍ដែលបានបង្ហាញពីភាពទាន់សម័យផងដែរ។ ឧបករណ៍ស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុនLenovo គឺត្រូវបានរំពឹងទុកថាវានិងផ្តល់ នូវផលិតភាព និង ការទំនាក់ទំនងក្នុងកត្តាជាច្រើនទៀត។
Lenovo S850 គឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 5 អ៊ីង ដែលដំណើរការនៅលើអង្គប្រតិបត្តិការប្រភេទMediatek MT6582 1.3GHz quad-core processorជាមួយនិងអង្គចងចាំRAMទំហំ 1GB ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ដែលអាចធ្វើការ upgrade ទៅកាន់ Android 4.4 KitKat OTA។ ចំណែកឯកាមេរ៉ាវិញ ម៉ូដែលនេះបានបំពាក់ដោយកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចស៊ែល កាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែលនិងមានថាមពលថ្ម 2000mAh ។
សម្រាប់ថេប្ល៊េតម៉ូដែល Lenovo A8-50 វិណ មានអេក្រង់ទំហំ8 អ៊ីងដែលដំណើរការដោយអង្គប្រតិបត្តិការប្រភេទMediatek MT8382 1.3GHz quad-core processor ជាមួយនិងអង្គចងចាំRAMទំហំ 1GB និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ។ ក្នុងការថតរូបភាព វីដេអូវិញវាបានបំពាក់មកជាមួយនិងកាមេរ៉ានៅផ្នែកខាងក្រោយទំហំ5 មេហ្កាភិចស៊ែល កាមេរ៉ាមុខទំហំ 2 មេហ្កាភិចស៊ែល ថាមពលថ្ម 4200 mAh ។
លក្ខណៈសម្បត្តិរបស់ Lenovo S850៖
ប្រព័ន្ធប្រតិបត្តិការ | Android 4.2 Jelly Bean |
អង្គប្រតិបត្តិការ | Mediatek MT6582 1.3GHz quad-core |
អង្គចងចាំ | 1GB RAM |
អេក្រង់ | 5អ៊ីង/ 1280 x 720 / Capacitive Touchscreen |
កាមេរ៉ា | ផ្នែកខាងក្រោយ 13មេហ្កាភិចស៊ែល ផ្នែកខាងមុខ 5មេហ្កាភិចស៊ែល |
ការភ្ជាប់ | Wi-Fi 802.11 b/g/n, microUSB, Bluetooth 3.0 |
ទំហំផ្ទុកម៉េមូរី | 16GB |
ថាមពលថ្ម | 2000mAh |
វិមាត្រ | 141 x 71 x 8.2មម |
ទម្ងន់ | 140ក្រាម |
ពណ៌ | ផ្កាឈូក, ស |
លក្ខណៈសម្បត្តិរបស់ Lenovo A8-50 tablet៖
ប្រព័ន្ធប្រតិបត្តិការ | Android 4.2 Jelly Bean |
អង្គប្រតិបត្តិការ | Mediatek MT8382 1.3GHz quad-core |
អង្គចងចាំ | 1GB RAM |
អេក្រង់ | 8-អ៊ីង / 1280 x 800 / IPS LCD Capacitive Touchscreen |
កាមេរ៉ា | ផ្នែកខាងក្រោយ 5 មេហ្កាភិចស៊ែល ផ្នែកខាងមុខ 2 មេហ្កាភិចស៊ែល |
ការភ្ជាប់ | Wi-Fi 802.11 b/g/n, microUSB, Bluetooth 4.0 |
ទំហំផ្ទុកម៉េមូរី | 8/16GB 32GB microSD |
ថាមពលថ្ម | 4200mAh |
វិមាត្រ | 217 x 136 x 8.9មម |
ទម្ងន់ | 360ក្រាម |
ពណ៌ | ខ្មៅ ,ស, លឿង,ក្រហម |