ព័ត៌មាន

ថេប្ល៊េតម៉ូដែល NVIDIA Shield គ្រោងនិងចាប់ផ្តើមដាក់លក់នៅថ្ងៃទី​29ខែកក្កដានេះ

image  

មិនជា​យូរ​ប៉ុន្មាន​នោះទេ​ដែល @evleaks បានធ្វើ​ការដាក់​បង្ហោះ​ពី​រូបភាព press render នៃ​ថេ​ប្ល៊េ​ត​ដែល​មិនទាន់​បានដាក់​បង្ហាញ​ម៉ូ​ដែល NVIDIA Shieldកាលពី​ប៉ុន្មាន​សប្តាហ៍​មុន។

ថ្មីៗនេះដែរ​មាន​របាយការណ៍​ថ្មី​មួយ​បានបង្ហាញ​ពី​លក្ខ​ណះ​សម្បត្តិ​របស់​NVIDIA Shield Tablet ក៏ដូចជា​តម្លៃ និង ស្ថិរភាព​នៃ​ការធានា។ ដោយ NVIDIA Shield Tablet និង​ភ្ជាប់​មក​ដោយ​អេក្រង់​ទំហំ 8អ៊ីង​ជាមួយ resolution កម្រិត 1920 x 1200 ភិ​ច​ស៊ែ​ល និង​គ្រប់គ្រង​ថាមពល​ដំណើរការ​ដោយ CPUផ្ទាល់​របស់​ក្រុមហ៊ុន NVIDIA គឺ Tegra K1 processor។ បន្ថែម​ទៅទៀត​នោះ​វា​បាន​ភ្ជាប់​មកជា​មួយ​ដោយ WiFi និង LTE  ដោយ​ម៉ូ​ដែល​ដែល​ភ្ជាប់​ដោយ​ប្រព័ន្ធ WiFiមាន​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​ទំហំ 16GB នៅក្នុង​ម៉ាស៊ីន​ស្រាប់ និង ម៉ូ​ដែល​ដែល​ភ្ជាប់​ដោយ​ប្រព័ន្ធ LTE + WiFi មាន​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 32GB ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​មាន​រន្ធ microSD cardដូចគ្នា​ដោយ​អាច​បន្ថែម​ទំហំ​បាន​រហូតដល់​ទំហំ​128GB។

របាយការណ៍​ក៏បាន​អោយដឹង​ទៀត​ដែរ​ថា​ថេ​ប្ល៊េ​ត​នេះ​និង​ត្រូវបាន​ប្រកាស់​ដាក់​បង្ហាញ​នៅក្នុង​សហរដ្ឋអាមេរិក និង ប្រទេស​កាណាដា​នៅ​ថ្ងៃ​ទៅ22 ខែ កក្កដា​នេះ ហើយ​និង​ដាក់លក់​ចាប់ពី​ថ្ងៃទី29 នេះ​តទៅ។ បន្ទាប់​ទៅទៀត​នោះ ថេ​ប្ល៊េ​ត​នេះ​និង​ធ្វើការ​ដាក់លក់​នៅក្នុង​អឺរ៉ុប​នៅ​ថ្ងៃទី 14 ខែសីហា។ ចំណែកឯ​តម្លៃ​វិញ​ម៉ូ​ដែល​ដែល 32GB LTE និង​ដាក់លក់​ក្នុងតម្លៃ $399 ដោយឡែក​ម៉ូ​ដែល WiFiមានតម្លៃ​ត្រឹមតែ $299៕

image

ប្រភព៖ VideoCardzAndroid Central